​មន្ត្រី​និង​ពលរដ្ឋ​ថ្វាយព្រះពរ​និង​បង្ហាញ​ស្វាមី​ភក្ត្រ​ព្រះមហាក្សត្រ

1057
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​ក្នុង​គម្រប់​ព្រួជ​ន្ម​៦៥ យាង​ចូល​៦៦​ព្រះវស្សា​។

ពិធី​នោះ ធ្វើ​ក្នុង​សាលប្រជុំ​ធំ​នៃ​សាលាខេត្ត​កាលពី​ថ្ងៃទី​១២​ឧសភា​ឆ្នាំ​២០១៨ ។​ក្រោម​អធិបតី​ព្រះ​មេគណៈ​ទាំង​២. លោក សួន បវរ អភិបាលខេត្ត​. លោក អ៊ី ឡុង តំណាង​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង ប្រជារាស្ត្រ មហាជន​ចូលរួម​រាប់រយ​នាក់​។​

លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត​បាន​អាន​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ តាង​ពី​ប្រសូត្រ ការសិក្សា ព្រះរាជ​សកម្មភាព បូជនីយកិច្ច​ដឹកនាំ​ជាតិ មាតុភូមិ​និង​ប្រជារាស្ត្រ​។​

ចំណែក​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អាន​សារ​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ដែល​បង្ហាញ​នូវ​សេចក្តី​គោរព​សក្ការ​: ស្វាមី​ភក្ត្រ និង​សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ មាន​ព្រះ​កម្លាំងកាយ ចិត្ត ស្មារតី ប្រាជ្ញាញាណ​ភ្លឺ​ថ្លា​បន្ត​ដឹកនាំ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​បន្ត​រុងរឿង​ថែមទៀត​។​

ចុង​បញ្ជ​ប់​ក៏​មានការ​និមន្ត​ព្រះសង្ឃ​៦៦​អង្គ បុណ្យ​បិណ្ឌ​បាត្រ មាន​ផ្តល់​អំណោយ​ដល់​តាជី​យាយជី ពលរដ្ឋ​ក្រីក្រ​ផងដែរ​៕S/

​មន្ត្រី​និង​ពលរដ្ឋ​ថ្វាយព្រះពរ​និង​បង្ហាញ​ស្វាមី​ភក្ត្រ​ព្រះមហាក្សត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម