បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ បន្ទាប់ពី​ជួប​ហេតុការណ៍​អាក្រក់​ដោយ​បើក​ម៉ូតូ​បុក​ត្រាក់ទ័រ​ពីក្រោយ​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង​។