ដោយ: អង្គរតូច / សៀមរាប៖ ជនដៃដល់ ៣ នាក់ ត្រូវកងរាជអាវុធហត្ថ ស្រុកសូទ្រនិគម ចាប់ខ្លួន បន្ទាប់ពីពួកគេ បានវាយមនុស្ស៥នាក់ អោយរងរបួស ក្នុងជម្លោះដណ្តើម ទីតាំងប្រព្រឹត្តបទល្មើសនេសាទ។ ការចាប់ខ្លួនបានត្រូវធ្វើឡើង កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
មន្ត្រីកងរាជអាវុធហត្ថ ស្រុកសូទ្រនិគម បានអោយដឹងថា បុរសជាជនសង្ស័យ ដែលចាប់ខ្លួនបាន ទាំង៣នាក់ រួមមានៈ ទី១ ឈ្មោះ ផាត់ ង៉ុយ អាយុ ៣០ឆ្នាំ, ទី២. ឈ្មោះ ផាត់ ងី អាយុ ៣១ឆ្នាំ និងទី៣. ឈ្មោះ ផាត់ ផល អាយុ ៣៤ឆ្នាំ ។
ចំណែកបុរសរងគ្រោះ ទាំង ៥ នាក់វិញ រួមមានៈ ទី១ ឈ្មោះ តែ លី អាយុ ៣៦ឆ្នាំ , ទី២. ឈ្មោះ ខ្វៃ តែ អាយុ ៦៨ឆ្នាំ , ទី៣. ឈ្មោះ តែ ធី អាយុ ២៥ឆ្នាំ , ទី៤. ឈ្មោះ តែ លីដា អាយុ ៣០ឆ្នាំ និង ទី៥. ឈ្មោះ ឡឹង ហុក អា យុ ៦៥ឆ្នាំ ។ ជនសង្ស័យ និងជនរងគ្រោះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ មូលហេតុ ភាគីទាំងសងខាង ទាស់សំដីគ្នា រឿងដណ្តើមកន្លែង ដាក់សម្រាស់យកត្រី នៅតាមព្រែក ក្នុងភូមិសាស្ត្រខាងលើ ។
ប្រភពបានបញ្ជាក់ថា ក្នុងខណ:នេះ ភាគីរងគ្រោះ កំពុងបញ្ជូនទៅមន្ទីពេទ្យ ឯភាគីបង្ក កំពុងបន្តនីតិវិធី៕/V-PC