ជនដៃដល់ ៣ នាក់ ត្រូវ​កងរាជអាវុធហត្ថ ស្រុក​សូទ្រនិគម ចាប់ខ្លួន បន្ទាប់ពី​ពួកគេ បាន​វាយ​មនុស្ស ៥ នាក់ អោយ​រងរបួស ក្នុង​ជម្លោះ​ដណ្តើម ទីតាំង​ប្រព្រឹត្ត​បទល្មើស នេសាទ​។ ការចាប់ខ្លួន បាន​ត្រូវធ្វើ ឡើង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។​