កាលពីព្រឹកមិញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រគល់យានយន្តបំពាក់ទូរត្រជាក់ ដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្មក្នុងក្របខ័ណ្ឌ គម្រោងស្តីពី “ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាព ជាតិខ្មែរ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក រដ្ឋមន្ត្រី វេង សាខុន។