លី អី​វ៉ា​ធី​ណា លេង​មួយ​ឃ្លា​តាម​ហ្វេ​ស​ប៊ុ​ក រង​ការរិះគន់​ពី​មហាជន

1619
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយពី​មានការ​បង្ហាញ​សារ​ជា​សាធារណៈ​របស់​តារាចម្រៀង​ពីរ ភាសា កញ្ញា លី អី​វ៉ា​ធី​ណា ស្តីពី​ការមិន​ឲ្យ​តម្លៃ​លើ​វប្បធម៌​ប្រពៃណី​ខ្មែរ ថា “​ផ្កាស្លា​គ្មាន​ន័យ​សម្រាប់​នាង​សូម្បី​បន្តិច​” ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ បានធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ពី​មហាជន​មិន​ខាន​។​

​តាមរយៈ​សារព័ត៌មាន​អន​ឡាញ ក្នុងស្រុក​មួយ​បាន​ស្រង់​សំដី​របស់​នាង ដែល​នាង​បានបង្ហាញ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នោះបាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ខណៈដែល​នាង​ក៏​មិន​នៅ​ស្ងៀម ហើយ​តបត​ទៅវិញ​ទាំង​មហាជន​យល់ថា នាង​ខុស​។​

​នាង​បានលើកឡើង​ត​ភាគ​ជាមួយនឹង​សំណេរ​របស់​នាង​ពីមុន​ថា “​បងៗ​អ្នកកាសែត​ខ្ញុំ​សរសេរ រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​ទេ ហេតុ​អី​យកទៅ​ចុះ​មិនបាន​សុំ​ខ្ញុំ​តិច​. អា​ចឹ​ង​ខំ​ចុះ​ណាស់​. ចុះ​ខ្ញុំ​ធ្វើបុណ្យ​ម៉េច​មិន​ចុះ ឬ​ចែក​អំណោយ​អីហ្នឹង​ម៉េច​មិន​ចុះ​ផង​..​រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​សោះ​។​

​ជាទូទៅ​កាលណា​ជនណាម្នាក់​ក្លាយជា​បុគ្គល​សាធារណៈ​បុគ្គល​នោះឯង​រមែងតែងតែ​ព្យាយាម​ខ្លួន​ធ្វើ​ឲ្យ​ខ្ជាប់ខ្ជួន ប៉ុន្តែ​ប្រសិនបើ​បុគ្គល​នោះ បានធ្វើ​ទង្វើ​ឆ្គាំឆ្គង​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ក ប្រពៃណី បុគ្គល​នោះ​ត្រូវតែទទួលស្គាល់​នូវ​ការរិះគន់​របស់​មហាជន ព្រោះ​បុគ្គល​ដែលមាន​ឈ្មោះ​ជា​បុគ្គល សាធារណៈ គឺជា​បុគ្គល​ដែល​កើតឡើង ល្បីឈ្មោះ​ដោយ​ការគាំទ្រ​របស់រប​ស់ម​ហា​ជន​។ ដោយសារតែ មហាជន​មានការ​គាំទ្រ និយម​ចូលចិត្ត ទើប​បុគ្គល​នោះ មានឈ្មោះ​ល្បី និង​មាន​គេ​ស្គាល់​ថា ជា​នរណា ? ។ ដូច្នេះហើយ ដើម្បី​ជា​ប្រយោជន៍​ដល់​មហាជន បុគ្គល​សាធារណៈ​មិនគួរ​ធ្វើ​រឿង​ដែល​ប៉ះពាល់ ដូច​រៀបរាប់​ខាងលើ​នោះទេ​។​

​ជាការ​ឆ្លើយឆ្លង របស់​មហាជន​ដែលជា​អ្នកគាំទ្រ​របស់​នាង​បាន​សម្តែង​អារម្មណ៍​មិន​សប្បាយចិត្ត ដែល​នាង មាន​សញ្ជាតិ​ជា​ខ្មែរ និង​ជនជាតិខ្មែរ ប៉ុន្តែ​នាង​បែរជា​មិន​ផ្តល់​តំលៃ​ដល់​វប្បធម៌ ប្រពៃណី​របស់​ជាតិ ខណៈដែល​នាង​គឺជា​កូនស្រី​នៃ​ប្រទេស​ដែលមាន​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​បែបនេះ​។​

​សូមបញ្ជាក់ថា កញ្ញា លី អី​វ៉ា​ធី​ណា ជា​តារាចម្រៀង ដែលមាន​សំនៀង​ពិ​រោះ និង​មាន​ប្រជាប្រិយភាព គួរសម បើ​ធៀប​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់​នាង ដូចជា តារាចម្រៀង ឱក សុ​ន្ធ​កញ្ញា កញ្ញា សុគន្ធ នីសា និង អ្នកនាង យក់ ឋិត​រដ្ឋា ដែលជា​តារាចម្រៀង​រះ​ក្នុង​ក្រុម​តែមួយ ប៉ុន្តែ​ពួកគេ​ទាំងពី​ធ្លាប់ជា​កំពូល តារាចម្រៀង តាម​សម័យកាល​នីមួយៗ​៕

​តារាចម្រៀង លី អី​វ៉ា​ធី​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម