កូ​វីដ​១៩៖ ក្រសួងសុខាភិបាល ប្រកាស​ពី​អ្នកស្លាប់​ថ្មី ១៨ នាក់ ខណៈ​អ្នក​ឆ្លង​ថ្មី ៦៧៨ នាក់​
​ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន ៦៧៨ នាក់​ទៀត , ជាសះស្បើយ ៧៦៣ នាក់ និង​ស្លាប់​ថ្មី ១៨ នាក់ ។ ក្នុងនេះ ករណី​នាំចូល​ថ្មី ពី​ក្រៅប្រទេស ចំនួន ៥៨ នាក់​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២២ ខែមិថុនា កម្ពុជា មាន​អ្នក​ឆ្លង​សរុប ៤៤.១២៤ នាក់​, អ្នកជា​សះស្បើយ ៣៨.៧៦៦ នាក់ និង​អ្នកស្លាប់ ៤៥៩ នាក់​។ ករណី​នាំចូល​ពី​ក្រៅប្រទេស​សរុប ១.៧៩៩ នាក់ ។​