ដោយៈវ៉ៃកូ/ស្វាយរៀង: លោក ណុប​ ចំរេីន អភិបាលក្រុងស្វាយរៀង និងលោក ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត នៅ ថ្ងៃទី២២ ខែមិថុនបានដឹកនាំក្រុមការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុងស្វាយរៀង ពិនិត្យទីតាំងសាលាបឋមសិក្សាកន្ទុយវៃ ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ដេីម្បីរៀបចំធ្វេីជាមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងក្រុងស្វាយរៀង។

សូមបញ្ជាក់ថាក្រោយពិនិត្យរួចក្រុមការងារបានជ្រើសរើយកចំនួន២អគារ ស្មើនឹង១០បន្ទប់ អាចស្នាក់នៅបាន៦០នាក់ មានបន្ទប់ទឹក កន្លែងលាងដៃ ទឹកសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ អាចរៀបចំជាមណ្ឌលចត្តាឡីស័កបាន ក្រុមការងារបានរៀបចំសម្អាត តបណ្ដាញអគ្គិសនី ទឹក និងចងខ្សែព័ទ្ធ និងដាក់ស្លាកបង្ហាញចត្តាឡីស័ក និងបានចាត់កម្លាំងយាមប្រចាំការផងដែរ។ បន្ទាប់មកទៀតក្រុមការងារបានបន្តចុះពិនិត្យសាលាបឋមសិក្សាសាមគ្គី ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលត្រូវរៀបចំជាទីតាំងធ្វេីតេស្តយកសំណាក សម្រាប់ក្រុងស្វាយរៀងផងដែរ៕