​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នៅ​រសៀល​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១ អង្គភាព​អនុគណៈកម្មការ ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បានបញ្ជាក់​ឲ្យ​ដឹងថាៈ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២ នាក់ បាន​ទៅ​ទិញ​សម្ភារ មួយចំនួន នៅ​ផ្សារ​ទំនើប ឡាក់​គី (LUCKY SUPER MARKET) សាខា​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ​១​។​

​អង្គភាព​អនុគណៈកម្មការ ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​សូមឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សាហ៍ លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដើម្បី​សុវត្ថិភាព និង​បាន​សូម​អំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ផ្សារ​ទំនើប ឡាក់​គី (LUCKY SUPER MARKET) សាខា​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង ១០:៥០​នាទី ដល់ ១១:១៥​នាទី សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​៕/V​