ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយ លោកស្រី ឌីវីយ៉ានី អូតាម ខប្រាហ្គេត ( Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
នាឱកាសនោះ លោក ទេសដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌា និងបានបង្ហាញបំណងរួមគ្នាក្នុងការបង្កើតនូវប្រយោជន៍បន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ។
ជំនួបនេះក៏បានពិភាក្សាប្រកបដោយភាពវិជ្ជមានលើវិស័យមីនរួមមាន ការបោសសម្អាតមីនតាមគោលការណ៍ភូមិអស់ការគម្រាមដោយសារមីន ការ ផ្តល់ អវយវៈ សិប្បនិមិត្ត ដល់ ជន មាន ពិការភាព ដោយ សារ មីន និងជនមានពិការភាពផ្សេងទៀត និងការបណ្តុះបណ្តាល ក៏ដូចជាលើការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕