ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធ និងច្រានចោល ចំពោះការផ្សព្វផ្សាយ របស់គេហទំព័រ KHMER MEKONG NEW ថាៈ ទាហានកម្ពុជា បានបាញ់ទម្លាក់យន្តហោះវៀតណាម ដែលបានរំលោភ ដែនអាកាសកម្ពុជា នៅខេត្តមណ្ឌលគីរី កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ តែប៉ុណ្ណោះ។