ដោយៈ បូកគោ / កំពត​: រដ្ឋបាល​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ បានប្រកាស​ជូនដំណឹង ស្តីពី​ការរកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៣០ នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នកជំងឺ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍ នៅកាស៊ី​ណូ ក្បែរ​ច្រកទ្វារ ទ្វេភាគី ទាន់ហន់ កើន​ដល់ ១.០៨៩ នាក់​។​

​សេចក្តីប្រកាស មាន​ខ្លឹមសារ​ថាៈ យោងតាម​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ​១៩ និង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ គឺ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៣០ នាក់​។​

​សេចក្តីប្រកាស បានបញ្ជាក់​ថាៈ គិត​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ខេត្តកំពត មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១.០៨៩ នាក់​។ ក្នុងនោះ កំពុង​សម្រាក​ព្យាបាល ៤០៤ នាក់ ជាសះស្បើយ ៦៧៤ នាក់ និង​ស្លាប់ ចំនួន ១១​នាក់​៕/V​-PC