​ដោយៈ​គ្រញូង​/​បាត់ដំបងៈ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​សំពៅ​លូន​រួម​និង​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំ​​ដែន បានធ្វើការ​ស្ទាក់ចាប់​ព​លករ​ខ្មែរ​ឆ្លងដែន​ខុស​​ច្បាប់​​ចំនួន​១០​នាក់​។​

​ការឃាត់ខ្លួន​ពលករ​ទាំង​១០​នាក់​នេះ​ ខណៈពេល​ពួកគាត់ កំពុង​លួច​ឆ្លងដែន​តាម​ច្រករបៀង​មួយកន្លែង​នៅ​ទីតាំង​ខាងលើ​។

​ក្រោយពី​ការឃាត់​រួច សមត្ថកិច្ច​បាន​នាំ​ពលករ​ខ្មែរ​ទាំងនោះ យកទៅ​ប៉ុស្តិ៍នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គីឡូ​១៣ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ស្រាវជ្រាវ​រក​មេខ្យល់ រួច​បញ្ជូនទៅឱ្យ​យ​ក្រុមគ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ចំនួន​១៤​ថ្ងៃ​៕​