​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី ២២ មិថុនា​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​គំរូ​សាកល្បង​មួយ​សម្រាប់​ការធ្វើដំណើរ​ដោយ​គ្មាន​ចត្តា​ឡីស័​កនៅ​ខេត្ត​ឆ្នេ​រភូ​កេ​ត​ដែល​ជា​ជំហាន​ដំបូង​​ឆ្ពោះទៅ​រក​គោលដៅ​ស្តារ​សេដ្ឋកិច្ច​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​របស់​ព្រះរាជាណាចក្រ​ដែល​ស្រែក​ឃ្លាន​ទេសចរ​មួយ​នេះ​។​

​ថៃ​បាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​លើ​ការមកដល់​របស់​ភ្ញៀវ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​ប៉ុន្តែ​ភ្ញៀវទេសចរ​ដែល​លែង​ហ៊ាន​មកលេង​ថៃ​បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់ចុះ​អាក្រក់​បំផុត​ចាប់​​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ ១៩៩៧ ។​

​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​សំខាន់​នេះ​បាន​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​តាំងពី​ខែ​មីនា​នៅពេល​ដែល​រដ្ឋាភិបាល​បញ្ចេញ​គម្រោងការ​ដែល​មានឈ្មោះ​ថា “​ប្រអប់​ខ្សាច់​ភូ​កេត​”​ដែល​អាច​អនុញ្ញាត​ឱ្យ​ភ្ញៀវ​​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​ចូល​ក្នុង​ប្រទេស​ដោយ​មិនបាច់​ឃុំ​ខ្លួនឯង​រយៈពេល ២ សប្តាហ៍​។​

​ប៉ុន្តែ​បន្ទាប់​ពី​រលក​ទី​បី​នៃ​កូវី​ដ​១៩ បាន​រាលដាល​ពាសពេញ​ប្រទេស​កាលពី​ខែ​មេសា គម្រោងការ​នេះ​ត្រូវបាន​ទុកចោល ដោយសារ​តែ​ជំនន់​នៃ​ការព្រមាន​ពី​អាជ្ញាធរ​អំពី​ជំងឺ​រាតត្បាត​។​

​ក្រុមមន្ត្រី​ទេសចរណ៍​និង​សមាជិក​នៃ​ក្រុមការងារ​ពិសេស​សម្រាប់​ទប់ស្កាត់​កូវី​ដ​១៩ របស់​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា គម្រោង “​ប្រអប់​ខ្សាច់​ភូ​កេត​” នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃទី ១ ខែកក្កដា​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មិថុនា គឺ​៨​ថ្ងៃមុន​ការចាប់ផ្តើម​គម្រោង​របស់ខ្លួន អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​នូ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រី បាន​និយាយថា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ផែនការ​នេះ​ជា​ផ្លូវកា​រហើយ​។​

​ប្រសិនបើ​ផែនការ​ប្រអប់​ខ្សាច់​នេះ​ដំណើរការ​រលូន អាជ្ញាធរ​មាន​គម្រោង​ធ្វើ​វា​នៅ​គោលដៅ​ទេសចរណ៍​ដទៃទៀត​ដូចជា​កោះក្របី​និង​កោះ​សាមុយ​៕

​ថៃ​បាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​លើ​ការមកដល់​របស់​ភ្ញៀវ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩