ដោយៈ បាយ័ន / សៀមរាបៈ ក្មេងស្រី អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន សម្រាត​ខោអាវ ហើយ​យកដៃ ទៅ​ឈ្លី​នៅលើ​ប្រដាប់ភេទ ។ នៅពេលនោះ ជីដូន​របស់​ក្មេងស្រី​រងគ្រោះ ឃើញ​ទាន់ ហើយក៍​បាន​ប្តឹង​សមត្ថកិច្ច ឱ្យ​ចាប់ខ្លួន​ជាក់ ស្តែង​តែម្តង​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី ២២ ខែមិថុនា នេះ​ថាៈ លោក បានឱ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ឃាត់ខ្លួន ជនសង្ស័យ ទៅតាម​បណ្តឹង​របស់​ម្តាយ​ជនសង្ស័យ (​ត្រូវជា​ជីដូន​របស់​ក្មេងស្រី រងគ្រោះ​) ឈ្មោះ ឈិ​ត សុខា អាយុ ៥៥ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ ខាងលើ​។​

​លោក​បាន​បន្តថាៈ ជនសង្ស័យ មានឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ក្នុងករណី​អំពើ​អាស ប្រឆាំងនឹង​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ និង​បទ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន​។​

​លោក​បាន​បន្ថែមថាៈ នៅ​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បរិវេណ របង​ផ្ទះ ជួល​បន្ទប់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជនសង្ស័យ ឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ទីតាំង​កើតហេតុ ខាងលើ បានធ្វើ​សកម្មភាព​ចាប់បី​កូនស្រី បង្កើត​ខ្លួនឯង ឈ្មោះ ច ន ល អាយុ​៦​ឆ្នាំ ពី​ក្នុង​មុង​លើ​គ្រែ ដែល​កំពុង​ដេក​ជាមួយនឹង ជីដូន ចេញមកក្រៅ ហើយ​បាន​ចាប់​ស្រាត​ខោអាវ នៅ​ននលគក​រួច​បី​ចុះមក ខាងក្រោម ជាន់​ផ្ទាល់​ដី ដាក់​កូនបង្កើត​របស់​ខ្លួន​គេង នៅ​កន្លែង​ងងឹត​ក្បែរ​ចំណុច ច្រកទ្វារ ចេញចូល នៅលើ​ផ្ទៃដី​រាប ហើយ​បបោសអង្អែល និង​យក​ម្រាមដៃ​ឈ្លី ទៅលើ​ប្រដាប់ភេទ កូនស្រី​របស់ខ្លួន ជាច្រើន​ដង​។ ពេល​ជនសង្ស័យ​កំពុង​ធ្វើ សកម្មភាព​នោះ ក៏​ត្រូវបាន​ម្ដាយបង្កើត របស់​ជនសង្ស័យ ឈ្មោះ ឈិ​ត សុខា ត្រូវជា​ជីដូន​របស់​ជនរងគ្រោះ ឃើញ​ទាន់ ហើយ​បាន​រាយការណ៍ ជូន​សមត្ថកិច្ច ឱ្យ​ឃាត់ខ្លួន ជនសង្ស័យ​តែម្តង​។​

​បន្ទាប់មក សមត្ថកិច្ច បាន​នាំខ្លួន​ជនសង្ស័យ ខាងលើ មក​សួរនាំ ហើយ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ ពិតជា​បានធ្វើ​សកម្មភាព ចាប់​សម្រាត​ខោ និង​ដោះ អាវ​កូនស្រី បង្កើត​ខ្លួនឯង និង​ធ្វើ​សកម្មភាព​យក ដៃ​ទៅ​ឈ្លី នៅលើ​ប្រដាប់ភេទ របស់​កូនស្រី ជាច្រើនលើក ពិតប្រាកដ​មែន​។ ដោយមាន​ការ សង្ស័យ​លើ​ខ្លួន ជនសង្ស័យ ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ សមត្ថកិច្ច​បាន​តេស្ត​រក សារធាតុ​ញៀន ក្នុង​ទឹកនោម​របស់​ជនសង្ស័យ ក៏​ឃើញ​មាន សញ្ញា​វិជ្ជមាន​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ បញ្ជូនទៅ​តុលាការ ហើយ តុលាការ សម្រេច​ឱ្យ​សមត្ថកិច្ច នាំយកទៅ​ឃុំខ្លួន បណ្តោះអាសន្ន នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ពីបទ​អំពើ​អាស ប្រឆាំងនឹង​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ និង​បទ​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ជននេះ​ត្រូវបាន​បញ្ជូន​ខ្លួន ទៅ​តុលាការខេត្ត នៅ​ថ្ងៃ​ទ​២៣ ខែមិថុនា​នេះ ដើម្បី​ចោទប្រកាន់ តាមផ្លូវ​ច្បាប់​៕/V​-PC