ក្រោយពី​មានការ​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ​-១៩ ទៅលើ​បុគ្គល​ឈ្មោះ ឌួង កក្កដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រដ្ឋបាល​ក្រុង​សិរីសោភ័ណ បាន​បន្ត​យក សមាជិក​ក្រុមគ្រួសារ ម្តាយ ប្រពន្ធ និង​កូនប្រុស យក​សំណាក​វិភាគ រក​កូ​វីដ​-១៩ តាមរយៈ​តេស្ត រហ័ស (Rapid Test) ជា​លទ្ធផល​វិជ្ជមាន ទាំង ៣ នាក់​។ នេះ​បើ​យោង​ការ​អោយដឹង របស់លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ។​