​ដោយៈ សុផល / ភ្នំពេញៈ ផ្លូវ​លេខ​១៤៦​បេ និង​ផ្លូវជាតិ​លេខ​១៤៨ ដែល​ចាប់ផ្តើម សាងសង់ ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០២០ នោះ គ្រោង​នឹង​បញ្ចប់ នៅក្នុង​ខែសីហា ឆ្នាំ​២០២២​។​

​ផ្លូវ​លេខ​១៤៦B ចាប់ផ្តើម​ពី​ចំណុចប្រសព្វ លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ១៧៨ +១៦៥) រួច​ឆ្លងកាត់​លើផ្លូវ​ខេត្ត លេខ​១៤៨ បញ្ចប់​ក្នុង​ចំណុចប្រសព្វ លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ២២៥ +៥៥០)​។ ផ្លូវជាតិ​លេខ​១៤៦B ចាប់ផ្តើម​ពី​ចំណុចប្រសព្វ លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ១៧៨ +១៦៥) រួច​ឆ្លងកាត់​លើផ្លូវ​ខេត្ត​លេខ​១៤៨ បញ្ចប់​ក្នុង​ចំណុចប្រសព្វ លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ២២៥ +៥៥០) ។​

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា និង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹកនាំ គណៈប្រតិភូ​ចម្រុះ ចុះ​ពិនិត្យ​វឌ្ឍនភាព ការងារ​សាងសង់ ផ្លូវជាតិ​លេខ​១៤៦B និង​ផ្លូវជាតិ​លេខ ១៤៨​នេះ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស តាមដាន វឌ្ឍនភាព ការងារ​សាងសង់ និង​ពិនិត្យថា តើ​ក្រុមហ៊ុន​សាងសង់​កំពុង​អនុវត្ត ការងារ​នីមួយៗ ត្រឹមត្រូវ តាម​សៀវភៅ​បន្ទុក ឬ​កិច្ចសន្យា​ដែរឬទេ ដើម្បី​ធានា​គុណភាព ផ្លូវថ្នល់​រឹងមាំ និង​ប្រើប្រាស់​ជាប់ បានយូ​អង្វែង​។​

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ គុណភាព​ផ្លូវ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ជំនាញ ដើម្បី​ធ្វើតេស្ត​គុណភាព ស្រទាប់​ផ្លូវ​ថា តើ​វា​មានគុណ​ភាព ជាប់​រឹងមាំ កម្រិតណា ដោយ​ប្រើប្រាស់ បច្ចេកទេស ម៉ាស៊ីន​ចល័ត ប្រភេទ FWD ដែលជា​ម៉ាស៊ីន​ធ្វើតេស្ត គុណភាព​ផ្លូវ គ្រប់គ្រង​ដោយ​ក្រុមការងារ ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​ពិសេស ដែល​ដឹកនាំ ដោយ​រដ្ឋលេខាធិការ​មួយរូប អាចធ្វើ​តេស្ត​គុណភាព ប្រកបដោយ​ឯករាជ្យភាព ក្រុមការងារ​នេះ មាន​ម៉ាស៊ីន​ជាច្រើន​គ្រឿង សម្រាប់​ចល័ត ទៅគ្រប់​ការដ្ឋាន​ទាំងអស់ ដោយ​គ្មាន​ការជូនដំណឹង ជាមុន ដើម្បី​ធ្វើតេស្ត និង​ចេញ របាយការណ៍ វាយតម្លៃ​ប្រកប​សុក្រឹត្យភាព ដោយ​មិន​ចំណុះ ទៅនឹង​អង្គភាព ឬ​គម្រោង ណាមួយ​ឡើយ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ផ្លូវ​លេខ​១៤៦​បេ សាងសង់ឡើង ក្រោម​កញ្ចប់​ថវិកា​សន្សំ របស់​ជាតិ ផ្លូវ​នេះ​មាន​ប្រវែង សរុប ៤៣,០២ គីឡូម៉ែត្រ ក្នុងនោះ​ប្រវែង ២១ គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ​, ចំណែក​ប្រវែង ២២​គីឡូម៉ែត្រ ទៀត ជា​ប្រភេទ​ផ្លូវ​បេតុង កម្រាស់ ២៦ សង់ទីម៉ែត្រ និង​ទទឹងផ្លូវ សរុប​ជារួម ១២ ម៉ែត្រ​៕/V​-PC