​ប្រែ​សម្រួលៈ​វាសនា​/​ប៉​កាំ​ង​៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង កាលពី​ថ្ងៃ​ពុធ​បាន​សរសើរ​ការងា​ររ​បស់​អ្នក​អវកាស​ចិន​៣​នាក់ ក្នុង​ការស្ថាបនា​ស្ថានីយ​អវកាស​លើក​ទី​១​របស់​ចិន ដោយ​ចាត់ទុក​វា​ជា​” ការបើក​ជើងមេឃ​ថ្មី​”​មួយ​នៅក្នុង​ការព្យាយាម​របស់​មនុស្សលោក​ដើម្បី​សិក្សា​ស្រាវជ្រាវ​លោក​ធាតុ​។​

​អ្នក​អវកាស​ទាំង​៣ បាន​ចេញដំណើរ​ពី​ផែនដី​តាម​រ៉ុក្កែត​Long March-2F​មួយ​គ្រឿង​នៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​វាល​ខ្សាច់​ហ្គោ​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន និង​បាន​ចត​នៅ​ស្ថាន​នី​យ​អវកាស​Tiangong​នៅ​៧​ម៉ោង​ក្រោយមក​សំរាប់​បេសកកម្ម​៣​ខែ​នៅ​ទីនោះ​។​

​វា​ជា​ការបញ្ជូន​យានអវកាស​ជាមួយ​មនុស្ស​ទៅ​ជាមួយ​លើកដំបូង​របស់​ចិន​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​មកនេះ និង​ជា​កិត្យានុភាព​ធំ​មួយ​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​ប្រារព្វ​ខួប​ទី​១០០​នៃ​ការចាប់​​បដិសន្ធិ​គណបក្ស​កុំម្មុយនីស្ត​នៅ​ថ្ងៃ​០១​កក្កដា ជាមួយនឹង​យុទ្ធនាការ​ឃោសនា​ដ៏​ធំ​។​

​ស៊ី​បាន​មានប្រសាសន៍​ចេញពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ការហោះហើរ​របស់​យានអវកាស​នៅ​ក្រុង​ប៉េកាំង​ថា « ការស្ថាបនា​ស្ថានីយ​អវកាស​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​បុព្វហេតុ​នៃ​​ការធ្វើដំណើរ​ក្នុង​ទី​អវកាស​។​វា​នឹង​ជា​ការចូលរួម​ចំណែក​មួ​យ​ដែល​នឹង​បើក​ជើង​មេឃ​ថ្មី​សំរាប់​ការប្រើ​ទី​អវកាស​ដោយ​សន្តិវិធីរ​បស់​មនុស្សលោក​។​អ្នក​ជា​តំណាង​របស់​យុទ្ធជន​រាប់មិនអស់​នៅក្នុង​បុព្វហេតុ​ហោះហើរ​ក្នុង​ទី​អវកាស​របស់​ចិន​»​។​

​មុន​នឹង​ចេញ​ដំណើរ អ្នក​អវកាស​ទាំងបី​បាន​ធ្វើ​ការហ្វឹកហាត់​អស់​ជាង​៦.០០០​ម៉ោង​នៅ​លើ​ផែនដី រួម​មាន​ការ​បណ្តែត​ខ្លួន​ក្នុង​ទឹក​ជាមួយនឹង​សម្លៀក​បំពាក់​អវកាស​រាប់រយ​ម៉ោង​ផង​៕

​ស៊ី​បាន​សួរ​អ្នក​អវកាស​អំពី​សុខភាព​និង​ស្ថានភាព​ការងារ​របស់​គេ ដោយ​លោក​បាន​បន្ថែមថា ពួកគេ​ស្ថិត​នៅក្នុង​បេះដូង​របស់​ប្រជាជន​ចិន​

​រ៉ុក្កែត​Long March-2F នាំ​អ្នក​អវកាស​ទៅកាន់​ស្ថានីយ​អវកាស​ដែល​កំពុង​សាងសង់​លើកដំបូង​របស់​ចិន​កាលពី​សប្តាហ៍​មុន​