ក្រុមក្មេងឈាមរាវមានគ្នាប្រមាណ៥ទៅ១០នាក់ បានប្រើអំពើហិង្សាកាប់ចាក់គ្នាយ៉ាងចាស់ដៃបណ្តាលឱ្យម្នាក់ស្លាប់នៅនឹងកន្លែង។ រីឯជនបង្កកំពុងរត់គេចខ្លួនបាត់ស្រមោលទាំងយប់។ករណីក្មេងមានជម្លោះរហូតឈានដល់ធ្វើឱ្យគូរបដិបក្ខស្លាប់នេះ កើតឡើងនៅកាលពីម៉ោងជាង១០យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ទល់មុខសាលារៀនសាមគ្គីឯកជនក្បែរសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ៕