កាលពី​វេលា​ម៉ោង​២ រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម បាន​រៀបចំឡើង​វេទិកា​អន្តរ​ជំនាន់ ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ វេទិកា​អន្តរ​ជំនាន់ បានធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ (Conference) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សាន់ ថា សិល្បករ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​និស្សិត ចំនួន​២៥​នាក់​មកពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ខេត្តកំពង់ចាម និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕