ដោយៈ បាយ័ន / សៀមរាបៈ បុរស​ម្នាក់ មក​យក​សំណាក នៅ​មណ្ឌល​ច​ត្ត​ឡី​ស័ក សាលាបឋមសិក្សា​អន្លង់វែង ហើយ​លទ្ធផល បានឱ្យដឹង​នៅវេលា​ម៉ោង ១០​និង​៣០ នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ។​

​បុរស​ម្នាក់​នោះ មានឈ្មោះ សាម ឌុល អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​សណ្ដែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​អ្នករត់​រថយន្តក្រុង​)​។​

​ក្រោយពី​យក​សំណាក ទទួលលទ្ធផល​វិជ្ជមាន​កូ​វីដ ១៩ ក្រុមគ្រូពេទ្យ បាន​ទុក​គាត់ នៅ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង​៕/V​-PC