ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​នៅ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ​ថា​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី​រូប​ដែលជា​បណ្ដាញ​សកម្មជន​ខុសច្បាប់​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ក្រោម​ផ្លាក​អង្គការ​មាតា​ធម្មជាតិ ប៉ុន្តែ​ការពិត​គឺ​ចង់​ឲ្យ​មានការ​ងើប​បះបោរ ប្រឆាំង​ហើយ ឈានទៅ​ផ្ដួល​រលំ​រាជរដ្ឋាភិបាល តាម​វិធាន​ការផ្ទុយ​និង​គោលការណ៍​នៃ​លទ្ធិ​ប្រជា​ធិ​ប​តយ្យ​សេរី​ពហុបក្ស ដែល​មានចែង​នៅក្នុង រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ(រូបថតឯកសារ)

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បន្តថា ទាក់ទង​ការចាប់ខ្លួន​យុវជនបី​រូប ដែលជា​បណ្ដាញ​សកម្មជន​ខុសច្បាប់​នៃ​ចលនា​មាតា​ធម្មជាតិ ផ្អែក​តាម​ភស្តុតាង​ឃ្លី​ប​វីដេអូ ដែល​សមត្ថកិច្ច​ចាប់បាន​បង្ហាញ​យ៉ាងច្បាស់​ថា ការធ្វើសកម្មភាព កន្លងមក​របស់​ក្រុម​បណ្តាញ​ខុសច្បាប់​ជ្រក​ក្រោម​ផ្លាក​នៃ​អង្គការ​មាន​ធម្មជាតិ គឺ​មិនមែន​ក្នុង​បុព្វហេតុ​ស្មោះត្រង់​ចំពោះ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នោះទេ​។ ផ្ទុយទៅវិញ ការធ្វើសកម្មភាព​ទាំងនោះ គឺ​បង្កប់​ទៅដោយ​ឧបាយកល​ទុ​ច្ច​រឹត​ក្នុង​បំណង​ញុះញង់ អុជអាល កៀរគរ​កម្លាំង អោយ​ងើប​បះបោរ​បង្កើត​ឲ្យ​មាន​ភាពចលាចល​វឹកវរ​ក្នុងប្រទេស ។​
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បន្តទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ​មួយចំនួន​មានការ​ចាប់អារម្មណ៍​ទៅលើ​អ្វី​ដែលជា​ការណ៍​នាំទៅដល់​ការចាប់ខ្លួន​យុវជនបី​រូប ដែលជា​បណ្ដាញ​សកម្មជន​ខុសច្បាប់​នៃ​ចលនា មាតា​ធម្មជាតិ ។ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​បំភ្លឺ​ជូន​សាធារណជន​ ដូចតទៅ​៖
១- អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០១២ ដោយមាន​ព្រះ​តេជគុណ​ព្រះនាម ព្រហ្ម ធម្មជាតិ ជា​ប្រធាន ។ ក៏ប៉ុន្តែ​ផ្អែក​តាម​សំណើ​ចុះ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០៧​របស់​ប្រធាន​អង្គការ​នេះ ក្រសួងមហាផ្ទៃ បាន​យល់ព្រម​រំលាយ​អង្គការ នេះ ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៧ ។ តាម​មូល ហេតុ​ខាងលើ អង្គការ​មាតា​ធម្មជាតិ ពុំមាន​អត្ថិភាព និង​លែងមាន​នីតិសម្បទា​ផ្លូវច្បាប់ ក្នុងការ បំពេញការងារ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ ។​

២- ទោះបីជា​យ៉ាងនេះ​ក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញា​តិ​អេ​ស្ប៉ា​ញ ដែល​ឈរ​ពីក្រោយ​ឈ្មោះ​អង្គការ​នេះ ហើយ​ដែល​ត្រូវ​ក្រសួងមហាផ្ទៃ​បណ្ដេញ​ចេញពី​ព្រះរាជា​ណា ចក្រ​កម្ពុជា​កាល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅតែ​បន្តធ្វើ​សកម្មភាព​ពី​ក្រៅប្រទេស​ដើម្បី រក្សា​កម្លាំង​របស់ខ្លួន​អោយធ្វើ​សកម្មភាព​ខុសច្បាប់ ។ ជាក់ស្ដែង កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២១ ឈ្មោះ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន ០៣​រូប ដោយ​ក្នុង​កិច្ចប្រជុំ​ពួកគេ​បាន​ប្រើពាក្យ​ពេចន៍​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​អង្គ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល ។ ទង្វើ​ទាំងនេះ​គឺជា​ផែនការ​ញុះញង់​បង្ហោះ​ឲ្យ​មានការ​បែកបាក់​ជាតិ និង​រំលោភបំពាន ទៅលើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​បង្ក អសន្តិសុខ​សង្គម និង​ប៉ះពាល់ ដល់​ស្ថិរភាព​ជាតិ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ចាត់វិធានការ​សម​ច្បាប់​ជា​ធរមាន ។​

៣- ផ្អែក​តាម​ភស្តុតាង​ឃ្លី​ប​វីដេអូ ដែល​សមត្ថកិច្ច​ចាប់បាន​បង្ហាញ​យ៉ាងច្បាស់​ថា ការធ្វើសកម្មភាព កន្លងមក​របស់​ក្រុម​បណ្តាញ​ខុសច្បាប់​ជ្រក​ក្រោម​ផ្លាក​នៃ​អង្គការ​មាន​ធម្មជាតិ គឺ​មិនមែន​ក្នុង​បុព្វហេតុ​ស្មោះត្រង់​ចំពោះ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នោះទេ​។ ផ្ទុយទៅវិញ ការធ្វើសកម្មភាព​ទាំងនោះ គឺ​បង្កប់​ទៅដោយ​ឧបាយកល​ទុ​ច្ច​រឹត​ក្នុង​បំណង​ញុះញង់ អុជអាល កៀរគរ​កម្លាំង ឱ្យ​ងើប​បះបោរ​បង្កើត​ឲ្យ​មាន​ភាពចលាចល​វឹកវរ​ក្នុងប្រទេស ។ ចម្លើយ សារភាពរ​បស់ជនស​ង្ស័​យ​ទាំង ០៣​រូប​ក៏បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព ក្រោម​ផ្លាក​អង្គការ​មាតា​ធម្មជាតិ​ប៉ុន្តែ​ការពិត​គឺ​ចង់​ឲ្យ​មានការ​ងើប​បះបោរ ប្រឆាំង​ហើយ ឈានទៅ ផ្ដួល​រលំ​រាជរដ្ឋាភិបាល តាម​វិធានការ​ផ្ទុយ​និង​គោលការណ៍​នៃ​លទ្ធិ​ប្រជា​ធិ​បត យ្យ សេរី​ពហុបក្ស ដែល​មានចែង​នៅក្នុង រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕