​ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន ៦៥៥ នាក់​ទៀត , ជាសះស្បើយ ៦៩៦ នាក់ និង​ស្លាប់​ថ្មី ១៨ នាក់ ។ ក្នុងនេះ ករណី​ឆ្លង​សហគមន៍ ៥៨៣ នាក់ , ករណី​នាំចូល​ថ្មី ពី​ក្រៅប្រទេស ចំនួន ៧២ នាក់​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា កម្ពុជា មាន​អ្នក​ឆ្លង សរុប ៤៥.៣៦៦ នាក់​, អ្នកជា​សះស្បើយ ៤០.០១០ នាក់ និង​អ្នកស្លាប់ ៤៩៣ នាក់​។ ករណី​នាំចូល ពី​ក្រៅប្រទេស សរុប ១.៩២៥ នាក់ ៕​