​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​តាម​ស្មើ​កំណត់ត្រា​គ្រាប់​បាល់​អន្តរជាតិ​ជា​មួយ​គ្រាប់​ទី ១០៩ របស់​ខ្លួន​ជាមួយ​ព័រ​ទុយ​ហ្គាល់ ខណៈ​ម្ចាស់​ការពារ​តំណែង​ជើងឯក​យូរ៉ូ​មួយ​នេះ​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​យូរ៉ូ​២០២០​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មិថុនា​រួម​ជាមួយ​អាល្លឺម៉ង់​និង​អេ​ស្ប៉ា​ញ​។

​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ស៊ុត​ប៉េ​ណា​ល់​ទី​២​គ្រាប់​ក្នុង​ការប្រកួត​ស្មើ​២-២​ជាមួយ​ម្ចាស់​ជើងឯក​វើល​ខាប់​បារាំង​ក្នុង​ទីក្រុង​ប៊ុយ​ដា​ប៉ែស​ដើម្បី​ជួយ​ក្រុម​របស់​ខ្លួន​ឡើង​ទៅ​វគ្គ​បន្ទាប់ ក្នុងនាម​ជា​ក្រុម​លេខ​៣​ល្អ​ដាច់​គេ​ទាំង​៤ នៅ​រាត្រី​ប្រកួត​ដ៏​រំភើប​ក្នុង​ពូ​ល F​។​

​អាល្លឺម៉ង់​ត្រូវការ​គ្រាប់​បាល់​នាទី​៨៤​ពី​កីឡា​ករឡេអ​ន ហ្គោ​រេត​ស្កា ដើម្បី​ធានា​លទ្ធផល ២-២ ជាមួយ​ហុងគ្រី​នៅ​ទីក្រុ​ងមុយ​និច ដើម្បី​ឡើង​ទៅ​ជួប​អង់គ្លេស​នៅ​ទឹកដី Wembley នៅ​សប្តាហ៍​ក្រោយ​។

​គ្រាប់​បាល់​ទី​៥​របស់​រ៉ូ​ណាល់ដូ​នៅក្នុងវ​គ្គ​ចែកពូល​បាន​រុញកំណត់​ត្រាគ្រាប់​បាល់​យូរ៉ូ​របស់​រូបគេ​ឱ្យ​ឡើងដល់ ១៤ គ្រាប់ និង ធ្វើឱ្យ​រូបគេ​មាន​គ្រាប់​បាល់​អន្តរជាតិ ១០៩ ស្មើ​នឹង​អតីត​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ អា​លី ដេ​អ៊ី នៅក្នុង​ការប្រកួត​អន្តរជាតិ​លើក​ទី​១៧៨​របស់ខ្លួន​។​

​ចំណែក​បារាំង​បាន​ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល​ដោយមាន​៥​ពិន្ទុ ហើយ​នឹង​ត្រូវ​ប៉ះ​ស្វីស​នៅ​ជុំ​បន្ទាប់ទៀត​៕

រ៉ូ​ណាល់ដូ​ស៊ុ​តចូល​គ្រាប់​ទី​១០៩​របស់​ខ្លួន​ជួយ​ព័រទុហ្គាល់​ឡើង​ទៅ​វគ្គ​១៦​ក្រុម​នៃ​យូរ៉ូ​២០២០