ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថ្មី តាមប្រព័ន្ធវីដេអូ Zoomនៅទីស្ដី ការក្រសួងមហាផ្ទៃ ។ នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នាល្ងាចថ្ងៃទី ២៤ ខែ មិថុនានេះ ។
សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថ្មី តាមប្រព័ន្ធវីដេអូ Zoomនៅទីស្ដី ការក្រសួងមហាផ្ទៃ ។
នៅក្នុងជំនួបនោះភាកីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទចំនួន ៤ ដែលជាការស្នើឡើងដោយលោក Vitit Muntarbhorn ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយ សម្ដេចក្រឡាហោម ស ខេង រួមមាន៖១.ទិដ្ឋភាពរួមឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា, ទី២.ស្ថានភាពនៅក្នុងពន្ធនាគារ, ទី៣. លំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs និងទី៤ វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។
នៅក្នុងកិច្ចពិភាក្សាគ្នានោះពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា ពាក់ព័ន្ធនឹងចំណុចនេះសម្ដេក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាល កម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការនិងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការជំរុញយទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងការអនុ វត្តការបិទខ្ទប់តំបន់មួយ ចំនួនតាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្ត្រមានហានីភ័យ ដូចជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហមដើម្បីបង្ការការឆ្លងរីករាលដាលជំងឺ ផងនិងកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិប្បមារទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានីភ័យ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុ វត្តវិធានការផ្ដល់ជំនួយសង្គមមិច្ចដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ ។
ចំណូចទី២.ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារលោក Vitit Muntarbhorn ក៏បានជម្រាបជូនសម្ដេច ស ខេង ថាលោកក៏បានដឹងអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនា គារជាពិសេសនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ។ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងពន្ធនាគារ។
ពាក់ព័ន្ធនឹងចំណុចនេះសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថាជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាងនិងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនបច្ចុប្បន្ននេះក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការមួយចំនួនទៀតដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនក្នុងស្ថានភាពកូវីដ-១៩ ក្នុងនោះក្រសួ ងមហាផ្ទៃកំពុងសហការជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំថាតើគួរតែអនុវត្តនូវការដោះលែងឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅបទល្មើសស្រាលៗមួយចំនួនដូចជាអ្នកទោសជិតរួចទោសនិងអ្នកដែលប្រព្រឹត្តទបល្មើសស្រាលតាមរយការដាក់ឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលា ការ។
សម្ដេច ស ខេង បានបន្តថាជាមួយគ្នានេះដែរក្រសួងមហាផ្ទៃក៏បាននិងកំពុងសហការគ្នាយ៉ាងល្អជាមួយក្រសួងសុខាភិបាលដើម្បីជំរុញការព្យាបាលឱ្យទាន់ ពេលវេលាចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពន្ធនាគារនិងបានសហការក្នុងការចាក់វ៉ាក់សាំងដល់មន្ត្រីពន្ធនាគារនិងអ្នកជាប់ឃុំក៏ដូច ជាបានធ្វើតេសរហ័សដើម្បីមានវិធានការទាន់ពេលវេលាក្នុងការញែកអ្នកមានជំងឺចេញសំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលានិងរួមចំណែក ថែរក្សាបានសុខភាពទាំងជនជាប់ឃុំ និងមន្ត្រីអនុរក្សពន្ធនាគារ ដោយកិច្ចការនេះបានអនុវត្តយ៉ាងល្អប្រសើរ។
ចំពោះបញ្ហាលំហរប្រជាធិបតេយ្យនិងដំណើរការកែទម្រង់ច្បាប់NGOs សម្ដេចក្រឡាហោមបានជម្រាបជូនភ្ញៀវថាជារួមរាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គម ស៊ីវិលជាដៃគូនិងបានធ្វើការជាមួយគ្នាជាច្រើនមកហើយដែរជាពិសេទៅលើសំណើរធ្វើកំណែទម្រង់ច្បាប់NGOsនេះដោយសម្ដេចបានជំរុញនិងលើកទឹកចិត្ត ដល់ភាគីទាំងពីរ ទាំងភាគីតំណាងរាជរដ្ឋាភិបាលនិងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្តរកឱកាសជជែកពិភាក្សាគ្នានិងមានកិច្ចសន្ទ នាជាបន្តទៀតទោះបី ជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ក៏ដោយដើម្បីជំរុញការងារពាក់ព័ន្ធនឹងសំណើរកែទម្រ ង់ច្បាប់នេះ។សម្ដេចបានចាត់ទុកថានេះគឺជាឧទាហរណ៍ជាក់ស្ដែង មួយនៃការចូលរួមលើកម្ពស់លំហរប្រជាធិបតេ យ្យនៅកម្ពុជា ។
ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង បានជម្រាបអ្នករាយការណ៍ពិសេសថាជាការពិតនៅលើពិភព លោកនេះនិន្នាការនៃការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសភាពធូរស្រាលនៅឡើយទេហើយសម្រាប់វិធានការបន្តបន្ទាប់ទៀតដើម្បីស្ដារសេដ្ ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩នេះក៏រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូផងដែរទោះបីជាពុំមាននរណាម្នាក់ដឹងថាជំងឺ កូវីដ-១៩នឹងបញ្ចប់នៅពេលណាក៏ដោយ។
លោក Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ចំពោះកិច្ចសន្ទនានិងការផ្ដល់ជូនព័ត៌មានដ៏មានសារៈសំខាន់ទៅលើប្រធានបទ ទាំង៤ដែលលោកបានស្នើសុំពីខាងដើមនិងបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់បន្ថែមសម្រាប់លោកក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានាអាណត្តិថ្មីនេះ ។
សម្ដេចក្រឡាហោម ស ខេង និងលោក Vitit Muntarbhorn បានសម្ដែងនូវក្ដីសង្ឃឹមចំពោះកិច្ចសហការល្អទៅ វិញទៅមកប្រកបដោយភាបស្ថាបនាដោយក្នុង នោះសម្ដេចក្រឡាហោមបានជម្រាបជូនថាសម្ដេចត្រៀមខ្លួនជា និច្ចក្នុងការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាលោក Vitit Muntarbhorn គឺជាជនជាតិថៃនិងទើបត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបានចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ៕
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថ្មី ជាជនជាតិថៃ ៕