ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​សត្វ​ពស់ថ្លាន់​៤១​ក្បាល​ត្រូវបាន​មន្ត្រី​ឧុ​ទ្យា​ន​នុ​រក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត​ដោះលែង​ចូល​ព្រៃ​ធម្មជាតិ​វិញ​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ក្នុង​ដែន​អភិរក្ស​ការពារ​ធម្មជាតិ​ចំណុច​ឡូត៍​អភិរក្ស​ភូមិ​ស្លត ឃ​ផ្លូ​ទូក ស្រុក​កំពង់លែង​។​
​។​
​មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៤​មិថុនា​នេះ​ថា​សត្វ​ពស់ថ្លាន់​ទាំងនេះ​ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត​ប្រមូល​ពី​ភ្នំ​តា​ម៉ៅ​៣៧​ក្បាល​និង​តាម​បណ្តា​កន្លែង​ផ្សេងៗ​នៅក្នុង​ក្រុងភ្នំពេញ​ចំនួន​៤​ក្បាល​នាពេល​កន្លងមក​។​

​ប្រធាន​ក្រុម​ឧុ​ទ្យា​នុ​រក្ស​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្ដី​នៅក្រៅ​តំបន់​ក្ដី​មេត្តាជួយ​ថែរក្សា​ការពារ​និង​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​កុំ​ចាប់​ឬ​សម្លាប់សត្វ​និង​កុំ​កាប់​ដុត​ឆ្កា​រុករាន​ទន្ទ្រាន​ដីព្រៃ​ដែល​ជម្រក​ជីវចម្រុះ​គ្រប់​ប្រភេទ សូម​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​។​សូមកុំ​ជួញដូរ​សត្វព្រៃ​ជា​អំពើ​ផ្ទុយ​និង​ច្បាប់​៕​