ដោយៈ បូកគោ / កំពត: រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានប្រកាស ជូនដំណឹង ស្តីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣០ នាក់ និងបាត់បង់ជីវិតម្នាក់ បន្ថែមទៀត។
សេចក្តីប្រកាស មានខ្លឹមសារថាៈ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺបានរកឃើញ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣០ នាក់។ ជាមួយនេះ ក៏មានអ្នកជំងឺ ស្លាប់ម្នាក់ផងដែរ។
ជាមួយនេះដែរ សេចក្តីប្រកាស ក៏បានបញ្ជាក់ផងដែរថាៈ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១.១៣៦ នាក់ ក្នុងនោះកំពុង សម្រាកព្យាបាល ៤០០ នាក់ បានជាសះស្បើយ ៧២៤ នាក់ និងស្លាប់ចំនួន ១២ នាក់៕/V-PC