ដោយ:សម្បត្តិ/ភ្នំពេញ: បុរសម្នាក់ដែលបានជិះម៉ូតូហុងដា ហ្សូមឺអេច ពណ៌ក្រហម លាយខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1GV-1987 មកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ព្រះមុនីវង្សចាស់ត្រូវបានសាច់ញាតិជួលឱ្យម្ចាស់ទូករកមើលប្រទះឃើញហើយ សពអណ្ដែតទឹកកាលពីល្ងាច ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ។
សពឈ្មោះ សុខ ខាថលី អាយុ៤៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយបងប្អូននៅបុរីប៉េតហួត មានកំណើតស្រុកកំណើត នៅខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានពីបងប្រុសរបស់អត្តឃាតជនបានឱ្យដឹងថា ប្អូនរបស់គាត់ ឈ្មោះ សុខ ខាថលី បានមករស់នៅផ្ទះបងប្អូននៅបុរីប៉េងហួត បានបីខែហើយ បន្ទាប់ពីលក់ ផ្ទះនៅស្ទឹងមានជ័យ ហើយនៅយប់ថ្ងៃទី២១ ខែមិថុនា នាវេលាម៉ោង៦ព្រលប់ ខាថលី បានបើករថយន្តរបស់ខ្លួនគាត់ម៉ាក Range rover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-9779 យកមកទុកនៅផ្ទះបងប្អូនរបស់គាត់ រួចបានខ្ចីម៉ូតូក្មួយដោយបានប្រាប់ថា ជិះចេញមកក្រៅតែមួយភ្លេតទេ។ បានមួយសន្ទុះក្រោយមកក៏ស្រាប់តែមានគេទូរស័ព្ទ មកប្រាប់គាត់ថា មានបុរសម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ហ្សូមឺអេចពណ៌ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-1987 មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពាន ព្រះមុនីវង្សចាស់ (សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន) ។ ភ្លាមនោះ រូបគាត់ ក៏បានចុះមកពិនិត្យមើលជាក់ស្ដែង ឃើញពិតជាម៉ូតូរបស់ក្មួយពិតប្រាកដមែន ទើបជួលទូកប្រជាពលរដ្ឋ ឱ្យជួយរកមើលទាំងយប់ថ្ងៃទី២១ខែមិថុនា ដែលជាថ្ងៃកើត ហេតុតែមិនឃើញ។ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែមិថុនាទើបរកឃើញសព អណ្ដែតទឹក នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅតែម្តង។ ចំពោះមូលហេតុ ដែលប្អូនប្រុសរបស់គាត់ បានមកលោតទឹកសម្លាប់ខ្លួននេះ រូបគាត់ក៏មិនទាន់ដឹងថាមានវិបត្តិអ្វីឱ្យពិតប្រាកដនោះទេ។
សមត្ថកិច្ចជំនាញចុះមកពិនិត្យមើល និងធ្វើកោសល្យវិច័យរួចរាល់ ក៏ប្រគល់សព បុរសខាងលើនេះឱ្យទៅក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅវត្តជ្រៃ ខេត្តកណ្តាល៕/PC