រមណីយដ្ឋាន​ភ្នំ​ព្រះ​នា​លង្វែក​ទ្រូងព្រៃ កំពុងតែ​កែប្រែ​មុខមាត់

2096
ចែករម្លែក
  • 72
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ភ្នំ​ព្រះ​ស្ថិតនៅ​ភូមិ​ឃុំ​ថ្មពួក​និង​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ មាន​ជ័យ​មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ខាងជើង​ទីប្រជុំជន​ខេត្ត​។​ជា​បន្តបន្ទាប់​ត្រូវបាន​សប្បុរសជន​ក្នុង​ក្រៅ​ប្រទេស​​និង​មន្ត្រី​ស្រុះស្រួល​មូលមតិ​រៃអង្គាស​ធនធាន​ថវិកា​យកទៅ​អភិរក្ស​និង​អភិវឌ្ឍន៍​បាន​យ៉ាងច្រើន​បើ​ធៀប​នឹង​ពេលមុន​។​

ក្រុម​អ្នក​សប្បុរស​ទាំងនោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៣​ខែឧសភា​ថា​ទើបតែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទេ​ដែល​ភ្នំ​ព្រះ​ជា​តំបន់​ទី​សក្ការ​:​សក្តិ​សិទ្ធិ​,​វប្បធម៌​,​ប្រវត្តិសាស្ត្រ​និង​ព្រៃ​ធម្មជាតិ​មួយ​នេះ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ហើយ​នាំគ្នា​អភិរក្ស​និង​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​។​គោលបំណង​នៃ​សកម្មភាព​ទាំងនោះ​គឺ​ចង់ទុក​ភ្នំ​ព្រះ​នោះ​ជាទី​សក្ការ​:​និង​រមណីយដ្ឋាន​ទេសចរណ៍​ហើយ​នាំគ្នា​ថែរក្សា​ការពារ​ព្រៃឈើ​សេស​ល់​ចុងក្រោយ​នៅ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​នោះ​ផង​។​

​លោក​ឈួន​មករា​អ្នក​កៀងគរ​សប្បុរសជន​ម្នាក់​និង​លោក​ប្រាក់​សារ៉ាក់​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ការកសាង​ថ្មី​នៅ​ភ្នំ​ព្រះ​មាន​ធ្វើ​ជណ្តើរ​រួច​ចំនួន​១៧៩​កាំ​( ភ្នំ​មាន​កម្ពស់​​៩៩​ម៉ែត្រ ),​កសាង​ពុទ្ធរូប​ដាក់​នៅ​ចង្កេះភ្នំ នៅ​ល្អាង​ភ្នំ​ក្បែរ​ចម្លាក់​បូរាណ ,​កសាង អណ្តូងទឹក​,​កសាង​ផ្លូវ​ក្រាល​ដី​និង​ក្រួស​ប្រវែង​៣​គីឡូម៉ែត្រ​ឡើងលើ​ភ្នំ​, កសាង​សមិទ្ធ​ដទៃទៀត​។

លោក​ឌៀប​ឈួន​អភិបាលស្រុក​ថ្មពួក​ឲ្យ​ដឹង​ថ្ងៃទី​១៣​ឧសភា​ថា​ក្នុងនោះ​កាលពី​ថ្ងៃទី​១២​ខែឧសភា កន្លងទៅ​ថ្មី​នេះដែរ​មានការ​ដាំ​កូនឈើ​២០០​ដើម នៅ​ចង្កេះភ្នំ និង​អភិសេកព្រះ​ពុទ្ធរូប​លើ​ភ្នំ​ព្រះ ។​
សូម​បញ្ជាក់ដែរថា​ពល​រដ្ឋ​ពុទ្ធបរិស័ទ​និង​ភ្ញៀវទេសចរ​មិនគួរ​មើលរំលង​នូវ​ការគ្រប់គ្រង​ព្រៃឈើ សត្វព្រៃ ទេសភាព​ដ៏​មនោ​រម្យ ស្រស់​ត្ររ​កាល រូង ល្អាង​ភ្នំ​និង​ជណ្តើរ​បត់បែន​ឡើង​ភ្នំ​នេះ​ទេ​៕ មន​

ទីតាំងផ្សាយពាណិជ្ជកម្ម