ក្រុមហ៊ុនដៃហូ អាសានូម៉ា (DAIHO -ASANUMA Joint Venture ) របស់ជប៉ុន ដែលទទួលសិទ្ធិស្ថាបនា ធ្វើអោយប្រសើរឡើង ផ្លូវជាតិលេខ៥ (បាត់ដំបង -បន្ទាយមានជ័យ ) និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីអំពីការបញ្ចៀសចរាចរណ៍ ទាំងស្រុង ចំពោះយានយន្តគ្រប់ប្រភេទ នៅចំណុច ច្រកផ្លូវខេត្ត លេខ ១៥៦D និងច្រកផ្លូវបេតុង ត្រង់ទីតាំងរង្វង់មូល យាយជី ច្រូតស្រូវ ចំនួន ២ ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ (ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច)។