ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកស្រាវជ្រាវផ្នែកគ្រប់គ្រងជំងឺរបស់ចិនមួយរូបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា អង់ទីករ ដែលបង្កឡើងដោយវ៉ាក់សាំងកូវីដ១៩ របស់ចិនចំនួនពីរ គឺមានប្រសិទ្ធភាពតិចតួចក្នុងការប្រឆាំងនឹងមេរោគកូរ៉ូណាបំប្លែងខ្លួនឌែលតា (Delta) ធៀបនឹងមេរោគបំប្លែងខ្លួនដទៃទៀត ប៉ុន្តែវ៉ាក់សាំងទាំងពីរនៅតែផ្តល់ការការពារ។
អង្គការសុខភាពពិភពលោកបានព្រមានកាលពីសប្តាហ៍មុនថា មេរោគឌែលតា ដែលរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងរាលដាលខ្លាំងឡើងនៅទូទាំងពិភពលោក។
នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយដោយទូរទស្សន៍ CCTV កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែមិថុនា លោកវេជ្ជបណ្ឌិត ហ្វេង ជីចៀន ជាអតីតអនុប្រធានមជ្ឈមណ្ឌលចិនសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ដោយមិនបញ្ចេញឈ្មោះវ៉ាក់សាំងទាំងពីរនេះ អ្នកស្រាវជ្រាវរូបនេះបាននិយាយថា វ៉ាក់សាំងទាំងពីរបានធ្លាក់ចូលទៅក្នុងប្រភេទវ៉ាក់សាំងអសកម្ម ដែលផ្ទុកវីរុសកូរ៉ូណាដែលគេសម្លាប់រួចនិងមិនអាចចម្លងនៅក្នុងកោសិកាមនុស្សបាន។
វ៉ាក់សាំង ៥ ក្នុងចំណោម ៧ ដែលផលិតក្នុងស្រុកនៅក្នុងផែនការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំរបស់ចិន គឺ ជាវ៉ាក់សាំងអសកម្ម។
វ៉ាក់សាំងទាំងនោះរួមមានវ៉ាក់សាំងមកពីក្រុមហ៊ុន Sinovac Biotech និង Sinopharm ដែលប្រើនៅក្នុងប្រទេសជាច្រើន៕
លោកវេជ្ជបណ្ឌិត ហ្វេង ជីចៀន អះអាងថាវ៉ាក់សាំងចិន២ប្រភេទមានប្រសិទ្ធភាពតិចតួចប្រឆាំងនឹងកូវីដបំប្លែងខ្លួន ឌែលតា