ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើគធ្វើថ្លង់ដោយមិនយកចិត្តទុកដាក់សម្តីក្រុមមនុស្សខ្លះកាន់តែប្រសើរ។លោកអ្នកតោងតែចងចាំថាជម្លោះវិវាទជាការឥតប្រយោជន៍ និងនាំតែជះផលអាក្រក់ដល់ពេលក្រោយ។ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះមិនត្រូវមើលងាយការងារ ឬធ្វើដោយក្តីធ្វេសប្រហែសឡើយពីព្រោះថាលោកអ្នកអាចជួបការលំបាកអ្វីមួយរកស្មានមិនដល់ផង។
ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា និងធ្វើអ្វីតែងជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់បំពេញកិច្ចការងារឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កាគ្រាន់ស្រួលចិត្តហើយក៏មានភាពសុខដុមល្អ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចមានមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ ប៉ុន្តែយ៉ាងណាក្តីត្រូវរង់ចាំឆ្នាំក្រោយក៏ប្រសើរដែរពីព្រោះថាឆ្នាំនេះពុំសូវល្អឡើយ។ការប្រកបការងារជួបស្ថានភាពលំបាកច្រើន ហើយពិសេសធ្វើច្រើនអាចខុសច្រើនថែមទៀត ។ការប្រកបរបររកស៊ីជួញដូរវិញការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសម្បូណ៍រក្រុមមនុស្សបោកប្រាស់ច្រើនតែជួញជិតការរកផលចំណូលជួបផលលំបាក ហើយអ្នកខ្លះកើតបញ្ហាជាមួយក្រុមមនុស្សមិនចេះចប់ទៀតផង ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងរាវហើយដោះស្រាយមិនចេញត្រូវមកសោកការអាត្មាខ្លួនឯងដែលជាការហួសពេលទៅហើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំទន្សាយថ្ងៃនេះបញ្ហាអាក្រក់ខ្លះៗចូលមកយាយីផង ដូចនេះទោះធ្វើអ្វីក៏ដោយត្រូវចេះត្រួតពិនិត្យឱ្យបានច្បាស់លាស់ទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើងត្រូវពិបាកក្នុងការដោះស្រាយនាពេលក្រោយ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃខាងមុខជាក់ជាពុំខាន។
បញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំរោងដំណើរជីវិតមានភាពសុខដុមគ្រាន់ជាទីគាប់ប្រសើរ ហើយធ្វើអ្វីពុំមានជាឧបសគ្គចូលរារាំងនាំពិបាកដោះស្រាយច្រើននោះដែរ។ការប្រកបការងារពុំសូវឃើញមានឧបសគ្គច្រើន ប៉ុន្តែបញ្ហាចាស់នៅតែលំបាកស្រាយមិនទាន់ចេញដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើងហើយស្វះស្វែងរកអតិថិជនបន្តិច ទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំម្សាញ់តាមក្បួនហោរាសាស្ត្រចិនហើយបញ្ជាក់ថាខែនេះដួងរាសីធ្លាក់ស្រុតចុះធ្វើឱ្យទទួលរងការនឿយហត់ចាប់តាំងតែពីដើមខែរហូតមកដល់ចុងខែ។ទោះបីយ៉ាងណាក្តីឆ្លងចូលដល់ខែក្រោយដំណើរជីវិតនឹងងើបប្រសើរជាងនេះ។ដោយឡែកនៅថ្ងៃនេះការបំពេញការងារវិញចៅហ្វាយនាយមានការយកចិត្តទុកដាក់និងយល់ចិត្តគ្រាន់គាប់ប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរអ្វីមួយថ្មីក៏មានការលូតលាស់ទៅមុខសន្សឹមៗជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកត្រូវចេះធ្វើចិត្តត្រជាក់និងមិនត្រូវខ្វាយខ្វល់រឿងអ្នកដទៃច្រើនឡើយបើពុំនោះទេងាយកើតបញ្ហាត្រូវពិបាកដោះស្រាយនាថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសច្រើនពិសេសឱ្យប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើង។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះតោងតែចេះមើលមុខក្រោយ និង ប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះងាយរងគ្រោះ ជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបប្រាក់កាសអាចរកគ្រាន់បំពេញបំពង់ផង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំងាយទាំងប្រេះស្រាំនិងងាយទាំងផ្អែមល្ហែមឡើងវិញ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំពពែនៅអំឡុងខែនេះដួងរាសីខ្ពស់ត្រដែត ហេតុនេះអាចប្រកបកិច្ចការងារតូចធំដោយតែងទទួលជោគជ័យត្រឡប់មកវិញ។ឆ្លងដល់ខែក្រោយដួងរាសីខែរបស់លោកអ្នកនៅតែខ្ពស់ត្រដែតដដែលឃើញថាជាសំណាងល្អមួយដែលមានដួងរាសីខែល្អជាប់ៗគ្នាតែម្តង។ដោយឡែកនៅថ្ងៃនេះវិញ បើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វានៅខែមិថុនានេះដួងរាសីល្អជាមធ្យម ហើយក៏ពុំមានផលលំបាកអ្វីជាឧបសគ្គរារាំងមុខច្រើនដែរ។ទោះបីយ៉ាងណាសម្រាប់ស្ត្រីជួបនូវផលប៉ះពាល់មួយចំនួនដូចជាតានតឹងអារម្មណ៍ និង ខ្វាយខ្វល់ចិត្តច្រើន។ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។
រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អដល់អ្នកក្នុងការសម្រេចចិត្តធ្វើអ្វីមួយពីព្រោះថាតែងទទួលផ្លែផ្កា គ្រាន់កក់ក្តៅនាគ្រាក្រោយ។ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារបណ្តាក់ទុនចរចាឬធ្វើកិច្ចសន្យាអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងដូចនេះគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។ អំឡុងពេលនេះលោកអ្នកកើតឆ្នាំចមានឧបសគ្គ និងរឿងរាវចូលយាយីធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ការប្រកបការងារមានការជឿនលឿនតិច ហើយពិសេសកិច្ចការងារមិនអាចធ្វេសប្រហែសឡើយនាំជួបស្ថានភាពលំបាកណាមួយស្មានមិនដល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំកុរ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងផលប៉ះទង្គិចនិងមានរឿងរាវត្រូវដំបៅចិត្តផង។
ចំពោះការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕