នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ លោកស្រី ហែលហ្គា ណាហ្គី (Ms. Helga Nagy) នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ( PAUL DURBRULE) បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ មានដូចជា អង្ករផ្កាម្លិះ ចំនួន ៥តោន មីជាតិចំនួន ៤០០កេស ទឹកពិសាបរិសុទ្ធគូលែន ចំនួន ៣៥០ កេស និងម៉ាស៊ីនវាស់កម្តៅ មួយចំនួន ក្នុងគោលបំណង ដើម្បីចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាល ខេត្តសៀមរាប ដើម្បីយកទៅផ្តល់ ជូនដល់ ប្រជាពលរដ្ឋ ដែលខ្វះខាត នៅក្នុងអំឡុងពេល ធ្វើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺ កូវីដ១៩ នៅក្នុងខេត្តសៀមរាប។