ដោយ: គង់ហេង / ត្បូងឃ្មុំ: រដ្ឋបាលខេត្តតត្បូងឃ្មុំ បានសម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្ន ទីតាំងខាងក្នុង និងខាងក្រៅ បរិវេណផ្សារសួង ស្ថិតក្នុងក្រុងសួង ចំនួន ពីរ សប្តាហ៍ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ:។
ក្នុងសេចក្តីណែនាំ ដែលចុះហត្ថខាដោយលោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាល ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ មិថុនា បានបញ្ជាក់ថាៈ ត្រូវបានបិទការចេញ- ចូល ជាបណ្តោះអាសន្ន ទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង ស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួងចំនួន ពីរ សប្តាហ៍ ចាប់ពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី ៨ កក្កដា និងមានការសម្រេចថ្មី មកជំនួសវិញ៕/V-PC