ដោយៈ បាយ័ន / សៀមរាបៈ អ្នកផ្សារធំថ្មី ក្រុងសៀមរាប ក្នុងរយៈពេល ២ ថ្ងៃ មកនេះ មន្ត្រីនៃមន្ទីរ សុខាភិបាល ខេត្តសៀមរាប បានរកឃើញអ្នកផ្សារធំថ្មី ក្រុងសៀមរាប វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៩នាក់ ។ ការរកឃើញនេះ បន្ទាប់ពីមានការបិទផ្សារធំថ្មី រួចមក។
មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តសៀមរាប មានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះថា ក្នុងនោះ ថ្ងៃទី២៤ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣២ នាក់ និងថ្ងៃទី២៥ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៧ នាក់៕/V-PC