ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក សូមឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ ទាំង១០ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលពុំទាន់បានចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ សូមរួសរាន់ មកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពទួលគោក ។
មណ្ឌលសុខភាព ខណ្ឌទួលគោក មានទីតាំង នៅអគារលេខ ៣៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយការចាក់វ៉ាក់សាំង ដូសទី១ នេះ នឹងចាប់ផ្តើម ចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ ឬសំបុត្រកំណើត / សំបុត្របញ្ជាក់កំណើត។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌទួលគោក ស្ដីពីការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ ជំហានបញ្ចប់ ជូនប្រជាពលរដ្ឋ ដែលនៅ សេសសល់ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថាៈ រដ្ឋបាលខណ្ឌទួលគោក មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទាំង១០ នៃខណ្ឌទួលគោក ឲ្យបានជ្រាបថាៈ ដោយមានការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ពិសេសសុខុមាលភាពរបស់ប្រជា ពលរដ្ឋ ក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការ រីករាលដាល នៃជំងឺដ៏កាចសាហាវនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ តាមផែនការជា ជំហានអាទិភាពបំផុត។
ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវឹង-១៩ ប្រកបដោយប្រសិទ្ធភាព និងអនុវត្តន៍តាម ផែនការដឹកនាំរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោកសូមអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅសង្កាត់ ទាំង១០ ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌល សុខភាពទួលគោក ដែលមានទីតាំង នៅអគារលេខ ៣៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ឬសៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ ឬសំបុត្រ កំណើត / សំបុត្របញ្ជាក់កំណើត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដួសទី១ មេត្ត ជ្រាបជាព័ត៌មាន ព្រមទាំងយកចិត្តទុកដាក់ អនុវត្តន៍វិធានការ ៣កុំ ៣ការពាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស នៅទីតាំងចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕/V-PC