ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្ពាន​ទ័ព ជា​ស្ពាន​បុរាណ​ស្ថិតនៅ ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប នា​ស្រុក​ស្រីស្នំ មាន​ចម្ងាយ ៣២ គ​.​ម ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ស្ពាន​នេះ​គឺជា​ស្ពាន​ដែល​យើង​មិនគួរ​នាំគ្នា​បើកឡាន​រំលង​ប្រសិនបើ​យើង​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ ដោយសារតែ​ទីនោះ​ក៏​ជា​សំណង់​បុរាណ​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដែល​មិនអាច​មិន​រំលឹក​បាន ។

​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង​១៥០​ម ទទឹង ១៤,៥​ម ធ្វើ​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ​ចំនួន​២៨ ដែល​កសាងឡើង​នៅក្នុង រជ្ជកាល​ព្រះបាទ​វ​វ្ម័​នទី​៧​។

​បច្ចុប្បន្ន ស្ពាន​នេះ​នៅមាន​សភាព​រឹងមាំ និង​ត្រូវបាន​ជួសជុល​សារ​ឡើងវិញ​យ៉ាង ស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រោម​ការ មើលថែ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​/PC