ដោយ​៖ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ ក្រុមគ្រូពេទ្យ​ជួរមុខ ក្នុង​ខេត្តព្រះវិហារ បន្ត​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៧ នាក់​ទៀត បន្ទាប់ពី​មន្ត្រី​ជំនាញ នៃ​មន្ទីរពេទ្យបង្អែក ១៦ មករា បាន​យក​សំណាក​ពិនិត្យ ជាមួយនឹង​ឧបករណ៍​រហ័ស (Rapid Test) កាលពី​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​។​

​ជា​លទ្ធផល ក្រុមគ្រូពេទ្យ បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វិដ​១៩​ថ្មី បន្ថែមទៀត ចំនួន​៧​នាក់ ដែល​ចំនួន​ទាំងនេះ ធ្វើឱ្យ​ចំនួន​អ្នក ដែល​កើត​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តព្រះវិហារ កើនឡើង​រហូតដល់​ទៅ ៦៩ នាក់ ដោយ​គិត​ត្រឹម ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​។​

​អ្នក​ដែល​បាន​ពិនិត្យ និង​រកឃើញ ផ្ទុក​ជំងឺ​កូ​វីដ​១៩​ថ្មី ទាំង​៧​នាក់​នោះ ឈ្មោះ ស៊ុ​ង វុ​ទ្ធូ អាយុ​៣៦​ឆ្នាំ ជា​មន្ត្រីនគរបាល ឈ្មោះ ម៉ន ដា​រ៉ា អាយុ​២៤​ឆ្នាំ ជា​មន្ត្រីនគរបាល ឈ្មោះ យក់ ហង្ស​រិទ្ធី អាយុ​៤៨​ឆ្នាំ , ឈ្មោះ វ៉ា​ត់ រ៉ា អាយុ​៣៥​ឆ្នាំ , ឈ្មោះ​ថោង វត្ត​នា អាយុ​២៦​ឆ្នាំ , ឈ្មោះ​ភឹម វិ​ជ្ជ​រ៉ា អាយុ​៥​ឆ្នាំ និង​ឈ្មោះ ភិន សា​ណា ភេទ​ស្រី អាយុ​៣​ឆ្នាំ ស្នាក់នៅ​ភូមិស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​គួររំលឹកថា ខេត្តព្រះវិហារ ដោយ​គិត​មកដល់​ត្រឹម ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​សរុប ៦៩ នាក់​។ ក្នុងនោះ ចំនួន​៦៩​នាក់ ស្រី​ចំនួន​២៤​នាក់ ក្នុង​ចំ ណោម អ្នក​វិជ្ជមាន​កូ​វីដ​ទាំង ៦៩ នាក់​នេះ ព្យាបាល​ជាសះស្បើយ មាន​ចំនួន​៣៥ នាក់​៕/V​