ដោយៈគ្រញូង/បាត់ដំបងៈ ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហារផ្ទៃអនុវត្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
លោកឧត្តមេនីយ៍ត្រីដាញ់ អេងប៊ុនចាញ់បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួន បុរសជាជនជាតិចិនខាងលើក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈដែលបុរសរូបនេះជិះម៉ូតូពីខេត្តប៉ៃលិនក្នុងគោលបំណងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដោ យឆ្លងកាត់ភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងស្ថានភាពដែលបញ្ហាកូវីដ-១៩កំពុងរីករាលដាលខ្លាំងនោះ សមត្ថកិច្ចនគរបាលបានធ្វើការ សាកសួររកឯកសារទាក់ទងនឹងការចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែឯកសាររបស់គាត់បានផុតសុពលភាពនៃការស្នាក់នៅតាំងពីឆ្នាំ២០២០ម្លេះ។ ជនជាតិចិននេះមានឈ្មោះ ZHU XIAOBAO ភេទប្រុស អាយុ ៤៤ ឆ្នាំ។
ដោយសារមូលហេតុនេះ សមត្ថកិច្ចនគរបាលស្រុក បានបញ្ជូនជនជាតិចិនរូបនេះ ទៅអនុវត្តការធ្វើចត្តាឡីស័កនៅស្រុកសំឡូត និងពិនិត្យស្វែងរកមេរោគកូវីដ១៩ តាមវិធានសុខាភិបាល បន្ទាប់ពីផុតអំឡុងពេលនៃការធ្វើចត្តាឡីស័ក និងមិនមាននមេរោគកូវីដ-១៩ ទើបសមត្ថកិច្ចនគរបាលផែនការងារអន្តោប្រវេសន៍ ខេត្តបាត់ដំបង បញ្ជូនរូបគាត់ទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធី-ច្បាប់៕