ដោយ:រ៉ាម៉ន/ភ្នំពេញ: ការប៉ះពាក្យសម្តីគ្នា រវាងអាជ្ញាធរមូលដ្ឋានសង្កាត់ដង្កោ និង ប្រធានមន្ទីរពេទ្យបង្អែកដង្កោ ក្នុងកម្មវិធីយុទ្ធនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្របតាមផែនការរបស់គណៈកម្មការ គ. វ. ក. ១៩ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ចុងក្រោយគឺប្រជាពលរដ្ឋជារងគ្រោះ ព្រោះអ្នកខ្លះត្រូវរងចាំច្រើនម៉ោង អ្នកខ្លះក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ។

ក្រោយកើតមានករណីប៉ះទង្គិចពាក្យសម្តីគ្នា រវាងអាជ្ញាធរមូលដ្ឋាន និង ប្រធានមន្ទីរពេទ្យខាងលើនេះ គេសង្កេតឃើញ លោក ស្រី គឹម ញឹមអភិបាលខណ្ឌដង្កោលោកជ គឹមស៊រអភិបាលរងខណ្ឌ និង មន្ត្រីក្រោមវាទសាលាខណ្ឌនិងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះមកសម្របសម្រួល ជាមួយប្រធានមន្ទីរពេទ្យបង្អែកដង្កោផងដែរ ។ លោកស្រីអភិបាលខណ្ឌដង្កោ បានលើឡើងថា ៖តាមលោស្រីឲ្យមន្ត្រីរបស់លោកស្រីចុះមកសហការ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ មិនមែនឲ្យពួកគាត់ មកលូកដៃចូលកិច្ចការងារបច្ចេកទេស រប​ស់គ្រូពេទ្យនោះទេ ។
ដោយសារការមិនត្រូវគ្នានេះធ្វើឱ្យរាំងស្ទះការងារចាក់វ៉ាក់សាំងជាង២ម៉ោងទើបបានដំណើរការចាក់វ៉ាក់សាំងវិញបាន។

គួរបញ្ជាក់ថា៖ការប៉ះសម្តីគ្នារវាងអាជ្ញាធរនិងគ្រូពេទ្យខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋ រឺតទ្រូង ព្រោះពលរដ្ឋខ្លះបានងើបមករងចាំចាប់លេខរៀងតាំងពីម៉ោង៥ព្រឹកម្លេះ ។ ប៉ុន្តែពួកគាត់ហួសចិត្ត ព្រោះតែអាជ្ញាធរ មូលដ្ឋាននិងគ្រូពេទ្យ និយាយស្តាប់គ្នាមិនបាននាំឲ្យប៉ះសម្តីគ្នានិងអូសបន្លាយពេលវេលាចាក់វ៉ាក់សាំងផងដែរ។ ព្រោះគ្រូពេទ្យមិនទទួលយកការរៀបចំរបស់អាជ្ញាធរ ដោយចាក់ទុកថាមិនសមស្របតាមលក្ខណៈបច្ចេកទេស ខ្វះគម្លាតសុវត្ថិភាព ហើយតម្រូវឲ្យគ្រូពេទ្យធ្វើការផ្ទៀងផ្ទាត់ ឈ្មោះពលរដ្ឋតាមលិខិតអញ្ជើញរបស់អាជ្ញាធរ ដែលមកទទួលយកការចាក់វ៉ាក់សាំងចុងក្រោយនេះ ។
លោក ជឹម ជីវី ប្រធានមន្ទីរពេទ្យបង្អែកដង្កោ បានលើកឡើងថា “ ខ្ញុំធ្វើយ៉ាងនេះដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនមកចាក់វ៉ាក់សាំង បែរជាមកទទួលយកមេរោគកូវីដ១៩ទៅផ្ទះវិញនោះទេ ។ ប្រធានមន្ទីរពេទ្យបង្អែកដង្កោ ចាត់ទុកអាជ្ញាធរលូកដៃចូលកិច្ចការងារបច្ចេកទេស របស់គ្រូពេទ្យ មិនស្តាប់ការណែនាំ ផ្ទុយទៅវិញតម្រូវឲ្យគ្រូពេទ្យធ្វើការតាមខ្លួន (អាជ្ញាធរ) ។ ពួកគាត់ត្រូវរងចាំអស់ជាច្រើនម៉ោង ព្រោះតែអ្នកផ្តល់សេវា ធ្វើការមិនចុះសម្រុងគ្នា ខ្វះការសហការ ភាពអត់ធ្មត់ និងភ្លេចគិតថាពួកខ្លួនជាមន្ត្រីបម្រើរាស្ត្រដូចគ្នា ។
មិនត្រឹមតែរងចាំយូរប៉ុណ្ណោះទេ បើគ្មានឈ្មោះក្នុងបញ្ជីរបស់អាជ្ញាធរ គ្រូពេទ្យមិនចាក់វ៉ាក់សាំងជូនពួកគាត់ទេ ព្រោះ អាជ្ញាធរបានកំណត់បែបនេះ ។

នៅក្នុងចំណោម ប្រជាពលរដ្ឋដែលទៅទទួលយកការចាក់វ៉ាក់នៅមន្ទីរពេទ្យបង្អែកដង្កោនាព្រឹកថ្ងៃទី២៧មិថុនានេះ មានប្រជាពលរដ្ឋមួយចំនួន ព្រមទាំងព្រះសង្ឃផងនោះ ត្រូវចាកចេញទៅវិញ ព្រោះគ្មានលក្ខណៈគ្រប់គ្រាន់ តាមអ្វីដែលអាជ្ញាធរបានការបញ្ជាក់ ដូចជាលិខិតអញ្ជើញ គ្មានឈ្មោះក្នុងបញ្ជីរជាដើម ។ សកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងខណ្ឌដង្កោទាំងប្រមាណ១.៨៨៧នាក់ ត្រូវបានអូសបន្លាយពេលវេលារហូតដល់ម៉ោង៩និង១១នាទីព្រឹកថ្ងៃដដែល ទើបក្រុមគ្រូពេទ្យចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។

គួរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្ម ឬ មុខរបរផ្សេងៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ថ្ងៃទី២៧ខែមថុនាឆ្នាំ២០២១ ដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ កុំបីខាន ៕សរន