ប្រែ​សម្រួលៈ​វាសនា​/​ដា​ក្កា​៖ យ៉ាងហោច​ណាស់​មនុស្ស​៧​នាក់​ស្លាប់ និង​៥០​នាក់​ទៀត​រងរបួស​ក្រោយ​ពី​ការផ្ទុះ​ដ៏​ខ្លាំង​បំផ្លាញ​អាគារ​កំពស់​៣​ជាន់​មួយ​នៅ​កណ្តាល​ក្រុង​ដា​ក្កា​កាលពី​ថ្ងៃអាទិត្យ​។​ពួក​មន្ត្រី​សង្ស័យថា ឧបទ្ទវហេតុ​នេះ​បង្កឡើង​ដោយ​ការ​លេច​ធ្លាយ​បំពង់​ហ្គាស​។​

​ប៉ូលិស​បាន​និយា​ថា ការផ្ទុះ​នេះ​មាន​កម្លាំង​ខ្លាំង​រហូត​ដល់​ថ្នាក់​ធ្វើអោយ​បែក​កញ្ចក់​រថយន្តក្រុង​ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ​និង​របួស​អ្នកដំណើរ​រាប់សិប​នាក់​។​

​មេ​ប៉ូលិស​ក្រុង​ដា​ក្កា​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុង​ការផ្ទុះ តែ​ផ្នែក​អគ្គិភ័យ​និយាយថា​អ្នកស្លាប់​មាន​៣​នាក់​។​មនុស្ស​៥០​នាក់​ទៀត​បាន​រងរបួស​។​

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​រក​មូលហេតុ​នៃ​ការផ្ទុះ​អាគារ​ដែល​ផ្ទុក​ភោជនីយដ្ឋាន​មួយ និង​ហាង​ជាច្រើន តែ​គេ​ជឿ​ថា​ការ​កើន​ឧស្ម័ន​មេតាន​នៅក្នុង​បំពង់​បង្ហូរ​ឧស្ម័ន​នាំអោយ​ផ្ទុះ​នៅ​ជាន់​​ជាប់​ដី​។​

​មេ​ប៉ូលិស​ក្រុង​បាន​បដិសេធ​ការវាយប្រហារ​ពី​ជន​អាក្រក់​ណាមួយ ដោយ​លោក​ថា ឧបទ្ទវហេតុ​ដូច្នេះ​កើត​នៅក្នុង​ទីក្រុង​នេះ​ជា​ច្រើន​លើក​មក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕

​ការផ្ទុះ​បាន​បំបាក់​អាគារ​ដែល​ផ្ទុក​ភោជនីយដ្ឋាន​មួយ និង​ហាង​ជាច្រើន​អោយ​រាប​ដល់​ដី​និង​ធ្វើអោយ​ខូចខាត​អាគារ​ក្បែរ​ខាង​ចំនួន​២​ទៀត​