ចេ ចូ​វ និង ភរិយា ស្វាគមន៍​ទារក​ប្រុស​ម្នាក់ទៀត​

1319
ចែករម្លែក

តារាចម្រៀង​ប៉ុប​តៃវ៉ាន់ ចេ ចូ​វ កាលពី​ថ្ងៃ​ពុធ ទី​២១ មិថុនា បានបញ្ជាក់​ពី​កំណើត​របស់​កូន​ទី​ពីរ​របស់គាត់ គឺ​កូនប្រុស នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​ចេ ចូ​វ អាយុ ៣៨ ឆ្នាំ ដែល​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត​អាយុ ២៣ ឆ្នាំ និង ជា​តារា​សម្តែង នាង ហាន​ណា គ្វី​ន​លី​វ៉ាន់ បានបង្ហាញ​រូបថត​ប្រពន្ធ​គាត់​ជាមួយ​កូន​ទើប​កើត និង កូនស្រី​ពួកគេ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ពុធ​។​

​ចូ​វ និយាយថា ខណៈដែល​បទ​ចម្រៀង Lover From Previous Life របស់គាត់ បរាជ័យ​មិនបាន​ជាប់​ក្នុងការ​តែងតាំង​សម្រាប់​ពានរង្វាន់ Golden Melody Awards ឆ្នាំនេះ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​នឹង “​ពឹង​ផ្អែកលើ​គូស្នេហ៍​របស់​អ្នក​ម្តាយ​តាំងពី​ជាតិ​មុន​” ដែលជា​ឃ្លា​មួយ​សំដៅលើ​ពាក្យស្លោក​របស់​តៃវ៉ាន់​។​

​ឈ្មោះ​របស់​ទារ​កនៅ​មិនទាន់​ដាក់ឱ្យ​នៅឡើយ​ទេ​។ នេះ​បើតាម​ប្រភពព័ត៌មាន​តៃវ៉ាន់​៕

​នាង​គ្វី​ន​លី​វ៉ាន់​ថើប​កូនប្រុស​ទើប​កើត​របស់​នាង រួមជាមួយ​កូនស្រី​ច្បង​

ទីតាំងផ្សាយពាណិជ្ជកម្ម