ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​សន្តុដ្ឋី​

(​សន់​-​តុត​-​ឋី​)

នាមសព្ទ​

( បា​.; សំ​. ស​ន្តុ​ឞ្តី ឬ សំ​តុ​ឞ្តី ) ដំណើរ​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ​ឬអ្វីៗ​ដែលជា​របស់ខ្លួន គឺ​សេចក្ដីត្រេកអរ​ឬ​ពេញចិត្ត​ចំពោះ​វត្ថុ​តាម​មាន​តាម​បាន​, សេចក្ដី​សន្ដោស​
​សន្តុដ្ឋី​ជា​ធម៌​សំខាន់​មួយ​របស់​ពួក​បព្វជិត ។​
​សន្តុដ្ឋីធម៌ ធម៌​សន្ដោស ។ សន្តុដ្ឋីភាព ភាព​នៃ​សេចក្ដី​សន្ដោស ។ សន្តុដ្ឋីសុខ សុខ​ដែល​កើតមាន​ព្រោះ​សេចក្ដី​សន្ដោស ។ ល ។ ( ម​. ព​. សន្តោស ផង ) ។​

​វូបសន្ត​

(–​ប៉ៈ​សន់​-​តៈ ឬ –​សន់​)

​គុណសព្ទ​

( បា​. < វិ “​វិសេស​, ប្លែក​” + ឧ​ប “​ចូល​ជិត​; ស៊ប់​” + សន្ត “​ស្ងប់​; រម្ងាប់​” ) ដែល​ស្ងប់​ប្លែក​; ដែល​រម្ងាប់​; ដែល​ជើយ​; សាន្តត្រាណ ។ វូបសន្តចិត្ត ( –​ប៉ៈ​សន់​-​តៈ​– ) ចិត្តស្ងប់​, ចិត្ត​មិន​ជ្រួលច្រាល់ ។ វូបសន្តដ្ឋាន ( –​ប៉ៈ​សន់​-​ត័ត​-​ឋាន ) ទី​ស្ងប់​, កន្លែង​សាន្តត្រាណ​ឬ​សុខ​ស្រួល ។ ល ។​

​អសន្តិសុខ​

(​អៈស​ន់​-​តិ​––)

​នាមសព្ទ​

(​បា​. < អ + សន្តិ + សុខ ) ការមិន​មាន​សេចក្តីសុខសាន្ត​, ដំណើរ​ដែល​ឥតមាន​សេចក្តី​ស្ងប់​រៀបរយ​ក្នុងស្រុក​, ចលាចល​, ការ​របះរបោរ​
​ស្រុក​កើត​អសន្តិសុខ​, បង្ក្រាប​អសន្តិសុខ ។ ព​. ផ្ទ​. សន្តិសុខ ។​

​កម្សាន្ត​

(​កំ​សាន​)

​កិរិយាសព្ទ​

​សម្រាក​ចិត្ត​, ធ្វើ​ឲ្យ​ក្សាន្តចិត្ត​, លំហើយ​ចិត្ត​, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត​, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផ្សេងៗ​
​ដើរលេង​កម្សាន្ត​ចិត្ត ( ម​. ព​. ក្សាន្ត ) ។​

​ក្សេមក្សាន្ត​

​គុណសព្ទ​

( សំ​. ) ដែលមាន​សេចក្ដីសុខសាន្ត ( ម​. ព​. ក្សេម និង ក្សាន្ត ) ។​