ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ លោក ក្រូច ផាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​អធិការនគរបាល​ខណ្ឌ លោកនាយក នាយករង​រដ្ឋបាល​សាលាខណ្ឌ លោក​ប្រធានការិយាល័យ ជុំវិញ​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​ទាំង​៧ និង​ប្រធាន​ផ្សារ​ទាំង​៣ បាន​ចូលរួម​ពិធី​សែនអ្នកតា​តុង សុំ​សេចក្តីសុខ ជៀស​ផុតពី​ជម្ងឺ​កូ​វីដ​១៩​និង​សុំ​សេចក្តីសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូល​ដ្ឋា​ន។​

​គួរ​បញ្ជាក់ថា​៖​កន្លងមក​រហូតដល់​ប​ច្ចប្ប​ន្ន​អ្នក​នៅ​តំបន់​ពោធិចិនតុង​ជឿ​លើ​បរ​មី​លោកតា​តុង​ណាស់​៕​