ដោយ:គ្រញូង/បាត់ដំបង:នៅសៀលថ្ងៃទី២៨.ខែមិថុនា.ឆ្នាំ២០២១ វនៅក្នុងឃុំចំនួន២នៃស្រុកឯកភ្នំមានភ្លៀងមួយមេយ៉ាងធំលាយឡំនិងខ្យល់កន្រ្តាក់បណ្តាលឲ្យរលំរោងចិញ្ចឹមទា២ខ្នងសង្កត់ទៅលើស្ត្រីជាប្រពន្ធស្លាប់និងប្តីរងរួសធ្ងន់។ចំណែកផ្ទះប្រជាពលរដ្ឋ៣២ខ្នងទៀតរងការខូចខាត។

លោកឡុង យោធាវីរ: អធិការនគរបាលស្រុកឯភ្នំបានឲ្យដឹងថាក្នុងចំណោមឃុំទាំង២នៃស្រុកឯកភ្នំដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់មាន: ឃុំព្រែកខ្ពបខូចខាតផ្ទះចំនួន១៥ខ្នងផ្ទះ និងរោងចិញ្ចឹមទា២ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរ៥ខ្នង មធ្យម១០ខ្នង និង រោងទា បាក់រាបដល់ដី ២ខ្នងនិងលំផ្ទះមួយខ្នងនៅភូមិអូរកំបុតឃុំព្រែកខ្ពបស្រុកឯកភ្នំខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់មនុស្ស ម្នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ ហើយប្តី ឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ។

ឃុំព្រែកនរិន្ទ​ចំនួន​៤ខ្នងផ្ទះក្នុងនោះរលំទាំងស្រុង១ខ្នងនិងធ្ងន់ធ្ងរ៣ខ្នង ។
ឃុំព្រែកហ្លួងចំនួនន​ ១៣ខ្នងផ្ទះ ក្នុងនោះ ទ្រេត ៣ខ្នង និងរបើកដំបូល១០ខ្នង ៕