​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​មួយ​ភាគ​បី​នៃ​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ក្រុង​បាងកក​នឹង​ត្រូវ​ធ្វើតេស្តិ៍​ដើម្បី​កំណត់​ថា​តើ​ពួកគេ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា​ដែរឬទេ​ខណៈ​គេ​រំពឹង​ថា​វីរុស​នេះ​វា​នឹង​រាតត្បាត​​ត្រួតត្រា​លើ​វីរុស​កូរ៉ូណា​ប្រភេទ​ដទៃទៀត​នៅក្នុង​ទីក្រុង​បាងកក​នៅ​ពីរ​បី​ខែ​ខាងមុខ​។​

​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​អោយដឹងថា ក្រុង​បាងកក​ជា​កន្លែង​ផ្ទុះ​កូវី​ដ​១៩​ជា​ចង្កោម​ធំជាងគេ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា ដែល​គេ​រកឃើញ​ដំបូង​នៅ​​ឥណ្ឌា​និង​មាន​កំរិត​ឆ្លង​ខ្ពស់​។​កាលពី​សប្តាហ៍​មុន អាជ្ញាធរ​បាន​រកឃើញ​វីរុស​ប្រភេទ​នេះ​លើ​អ្នកជំងឺ​៣៣១​នាក់​នៅ​បាងកក​។​

​ការរកឃើញ​នេះ​ស្មើនឹង​២៥,៦៦​ភាគរយ​នៅ​ការឆ្លង​សរុប ខណៈ​អាជ្ញាធរ​ក៏​បាន​រកឃើញ​២៣,៦៧​ភាគរយ​កាល​ពី​មួយ​សប្តាហ៍​មុន​។​ក្នុងពេល​ជាមួយគ្នា វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ប្រភេទ​អាល់​ហ្វា​ដែល​គេ​រកឃើញ​​ដំបូង​នៅ​អង់គ្លេស បាន​ធ្លាក់ចុះ​ពី​៧៦,៣៣​ភាគរយ​មក ៧៤,៣១​ភាគរយ ៕

​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា កំពុង​ពង្រីក​បរិមាណ​ចម្លង​នៅ​ក្រុង​បាងកក នៅពេល​វីរុស​កូរ៉ូណា​ប្រភេទ អាល់​ហ្វា បន្ត​ថយចុះ​