សារ​ព្រមាន​មុន​ប្រលងៈ ក្រសួង​អប់រំ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​គ្រូ អនុរក្ស ដែល​ធ្វើ​សំណៅ​ឯកសារ​ឲ្យ​សិស្ស​

1363
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ព្រមាន​ថា ក្រសួង​នឹង​ចាត់វិធានការ​តឹងរឹង​ចំពោះ​គ្រូ និង​អនុរក្ស​មិន​ឲ្យ​មានការ​​ជួយ​ធ្វើ​ឲ្យ​សិស្ស ឬ​ការបញ្ចេញ​ឯកសារ​ប្រលង​ទៅ​ឲ្យ​សិស្ស ហើយ​មិនមាន​ការបន្ធូរបន្ថយ​ទេ មានតែ​ដាក់​វិធានការ​ពង្រឹង​បន្ថែមទៀត​។ ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ គ្រោង​នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែសីហា ខាងមុខនេះ​។​
​ ​
​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​បញ្ជាក់ថា​ទាក់ទង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​យ​ភូមិ​ចំណេះដឹង​ទូទៅ (​បាក់​ឌុប​) នៅពេល​ខាងមុខនេះ គឺ​ក្រសួង​មាន​វិធានការ​រឹតបន្តឹង​ដូច​បណ្តា​ឆ្នាំមុនៗ​ហើយ​ស្តង់ដារ​កាន់តែ​ខ្ពស់​​ទៅ​ដោយសារតែ​កម្រិត​សំនួរ​កាន់តែ​ពិបាកទៅ ហើយ​ឃើញថា​សិស្ស​ក៏​កាន់តែ​ខិតខំ​ប្រឹងរៀន គឺ​មិនមាន​ការបន្ធូរបន្ថយ​ជាង​មុន​ទេ មានតែ​ដាក់​វិធានការ​ពង្រឹង​បន្ថែមទៀត​។​

​ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើឡើង​នៅក្រៅ​ពិធី​ប្រកាស​ជា​ផ្លូវ​ការគាំទ្រ​សកម្មភាព​អំ​ណាន​តាមរយៈ​​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​នៅតាម​សហគមន៍ នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នេះ នៅ​បណ្ណាល័យ​ជាតិ​៕ដោយ៖មុនីរត្ន

​លោក​ហង់ ជួនណា​រ៉ុ​ន បាន​បន្តថា ចំពោះ​សិស្ស​ដែល​ត្រូវ​ប្រលង​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ គឺមាន​ការកើនឡើង​។​ចំណែក​មណ្ឌល​ប្រលង​មាន​ចំនួន ១៧៤​មណ្ឌល​(​រូប​ថ​តៈ​មុនី​រ័ត្ន​)

ទីតាំងផ្សាយពាណិជ្ជកម្ម