ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រើប្រាស់​អាវុធ​កែច្នៃ​ខុសច្បាប់​នៅ​ភូមិ​កំពង់​ប្រណាក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​។

​នគរបាល​បានឱ្យដឹងថា ពេល​សម​ត្ថិ​កិច្ច​កំពុង​បំពេញភារកិច្ច​អនុវត្តន៍​នៅ​ច្បាប់​ចរាចរណ៍ ផ្លូវគោក​និង​បាញ់​ល្បឿន​រថយន្ត បើក​លើស​ល្បឿន​កំណត់​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​Rx300​បាន​រក្សាទុក​នៅ​កាំភ្លើង​កែច្នៃ​មួយ ដើម​ប្រភេទ​កាំភ្លើង​ខ្យល់​ក្នុង​រថយន្ត​។​

​បុរស​នោះ​ឈ្មោះ​គីម គីម​ឡាយ ជា​អ្នកសារព័ត៌មាន បច្ចុប្បន្ន​រស់នៅ​ភូមិ កំពង់​ប្រណាក សង្កាត់​កំពង់​ប្រណាក ។​សមត្ថកិច្ច​បាន​បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​ត្បែងមានជ័យ​ដើម្បី​សាកសួរ​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​
​បន្តម​កនៅ​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​នេះ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​សរន