​ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញ​៖ នៅ​រោងចក្រ​កាត់ដេរ​ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រកឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ រហូតដល់​២១៣​នាក់ ក្នុងចំណោម​កម្មករ​ស​រុ​ប​៨១៧​នាក់​។​

លោក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍ ស្ទឹងមានជ័យ​ទី​៣ បានឱ្យ ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ​ថា កាលពី​ថ្ងៃទី​២៨ ខែមិថុនា​ម្សិល​ម៉ិ​ញ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​ទៅយក​សំណាក​ពី​កម្មករ កម្មការិនី​បម្រើការ​នៅ​រោងចក្រ​កាត់ដេរ “​ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​” មាន​ទីតាំង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែល​ការចុះ​យក​សំណាក​នេះ​គឺធ្វើឡើង​ចាប់ពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា រហូតដល់​យប់​ថ្ងៃ​ដដែល​។ ការចុះ​យក​សំណាក​នោះបាន​រកឃើញ​កម្មករ កម្មការិនី​មានវី​ជ្ជ​មាន​កូ​វីដ​-១៩ ចំនួន​២១៣ ក្នុងចំណោម​កម្មករ​៨១៧​នាក់​។​

​លោកនាយ​ប៉ុស្តិ​បន្តថា ចំពោះ​អ្នកជំងឺ​ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​។ ដោយឡែក​អ្នក​អវិជ្ជមាន​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញាតឱ្យ​ត្រឡប់ទៅផ្ទះ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​៕