ដោយ​:​កាំ​ពី​/​ក្រចេះ​: នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តក្រចេះ​បានចេញ​សេច​ត្តី​ជូនដំណឹង​ស្ដីពី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​អាយុ​៧៥​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​ក្នុង​លិខិត​រដ្ឋបាលខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ អាយុ​៧៥ រស់នៅ​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​បាន​យក​សំណាក​មក​ធ្វើតេស្ត​រហ័សរកឃើញ​មាន​ផ្ទុក​កូ​វីដ​១៩​ប៉ុន្តែ​ស្ថានភាព​អ្នកជំងឺ​មាន​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ស្រួចស្រាវ ទោះ​ក្រុមគ្រូពេទ្យ​យ​បាន​ខិតខំ​សង្គ្រោះ​តាម​បច្ចេកទេស​យ៉ាងណា​ក៍ដោយ​ក៍​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បានឡើយ ៕​